កាល​ពី​ថ្ងៃទី៧ ខែមេសា ‘Best Selling Global Artists of 2020’  របស់ IFPI បាន​ចេញ​ជា​ផ្លូវ​ការ​។​ មាន​តារាង​​ចម្រៀង​មួយ​ចំនួន​ទៀត​នៅក្នុង​ពិភព​លោក​ក៏​មាន​វត្តមាន​ក្នុង​តារាង​នេះ​ដែរ​ដូច​ជា Taylor Swift, Drake, Billie Eilish​ និង​តារា​ផ្សេង​ទៀត​។​ ទោះ​ជា​យ៉ាង​នេះ ក្រុម BTS  បាន​ជាប់លេខ ១ បង្ហាញ​ឥទ្ធិពល​នៅ​គ្រប់​ទិស​ទី​របស់​ពួក​គេ​។​ សេចក្តីប្រកាស​នេះ​ត្រូវ​បាន​ចែក​រំលែក​ក្នុ​ង​បណ្តាញ​សង្គម​ផ្សេង​ៗ​​ទើប​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​អាច​ឃើញ​ជោគ​ជ័យ​មួយ​ទៀត​ដែល​ក្រុម​ចម្រៀង​បុរស​នេះ​សម្រេច​បាន​។​

លទ្ធផល​ទាំង​នេះ​ក៏ត្រូវបាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​នៅ​កូរ៉េ​ដែរ​ ក្រោយមក អ្នក​ប្រើប្រាស់​អ៊ីន​ធឺណេត​បាន​ចែក​រំលែកពី​ការ​ភ្ញាក់​ផ្អើល​របស់​ពួគេ​ចំពោះ​ក្រុម​នេះ៕

ប្រភព៖ allkpop

(Number Of Views: 95 times)