ការ​បង្ហាញ​ខ្លួន​ជា​តារា​ចម្រៀង​ទោល​ដំបូង​របស់ Wendy ក្រុម Red Velvet ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជុំវិញ​ពិភព​លោក​។​ កាល​ពី​ថ្ងៃទី៥ ម៉ោង​ ៦ ល្ងាច​ ម៉ោង​នៅ​កូរ៉េ​ Wendy បាន​ចេញ​អាល់​ប៊ុម​ទោល​តូច​ដំបូង​របស់​នាង​មាន​ចំណង​ជើ​ងថា  “Like Water” រួម​ជាមួយ​នឹង​វីដេអូ​ចម្រៀង​សម្រាប់​បទ​ក្រប​មុខ​របស់​នាង​។​

បន្ទាប់​ពី​ចេញ​ បទ “Like Water”  ជាប់លេខ ១ នៅលើ​តារាង​ Top Albums charts របស់​ iTunes ក្នុង​ ៣០ ប្រទេស​ដូច​ជា Finland, Australia, Norway, Greece, New Zealand, Mexico, Poland, Saudi Arabia, United Arab Emirates, Turkey, Philippines, Singapore, India, Malaysia, Taiwan, Brunei, Indonesia, Costa Rica, Kazakhstan, Thailand, Hong Kong, Vietnam, Cambodia, Peru, Chile, Brazil, Qatar, Macao, Bahrain និង​ Guatemala ។​ ជា​ប្រទេស​ភាគ​ច្រើន​ដែល​តារា​ចម្រៀង​ស្រី​ទោល​កូរ៉េ​បាន​ជាប់​នៅ​កំពូល​តារាង​ Top Albums របស់ iTunes  ។

លើស​ពីនេះ អាល់ប៊ុម​របស់ Wendy ក៏ជាប់លេខ ១ នៅ​លើតារាង domestic albums  របស់ Hanteo និង​ Yes24 ។ បទ​ក្របមុខ​មាន​ចំណង​ជើងថា “Like Water” ក៏ជាប់លេខ ១ នៅលើ​គេហទំព័រ​ផ្សេង​ៗ​ភ្លាម​បន្ទាប់​ពីចេញ​រួច​។ សូម​ចូល​រួម​អបអរ Wendy  ចំពោះ​ជោគ​ជ័យ​របស់​នាង​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល​!

ប្រភព៖ soompi

(Number Of Views: 245 times)