HOT ISSUE ប្រាប់ថ្ងៃបង្ហាញខ្លួនដំបូងនៅក្នុងខែមេសា
ក្រុមចម្រៀងទើបរះ HOT ISSUE នឹងបង្ហាញខ្លួនក្នុងសិល្បៈដំបូងក្នុងខែនេះ។ នៅថ្ងៃទី៧ ខែមេសា វេលាពាក់កណ្តាលអធ្រាត្រ ក្រុមចម្រៀងជិតរះនេះបង្ហាញនូវសិល្បៈដំបូងរបស់ខ្លួនតាមរយៈគណនីបណ្តាញសង្គមផ្លូវការរបស់ក្រុមនេះ ដោយប្រកាសប្រាប់ថ្ងៃបង្ហាញខ្លួនដំបូងរបស់ពួកគេ។ ក្រុម HOT ISSUE នឹងចេញអាល់ប៊ុមតូចដំបូងរបស់ពួកគេមានចំណងជើងថា ‘Issue Maker‘ នៅថ្ងៃទី២៨ ខែមេសា ម៉ោង ៦ ល្ងាចម៉ោងនៅកូរ៉េ។ ឈ្មោះក្រុមរបស់ពួកគេ ‘HOT’ ជាអក្សរកាត់សម្រាប់ឃ្លា ‘Honest, Outstanding, Terrific’ ។
ទន្ទឹមនឹងនេះ ក្រុមចម្រៀងជិតរះក្រោមទ្រនំរបស់ផលិតកម្ម S2 Entertainment បង្ហាញខ្លួននាពេលខាងមុខនេះមានសមាជិកដូចជា Nahyun, Mayna, Hyeongshin, Dana, Yewon, Yebin, និង Dain ។ ប្រិយមិត្តរំភើបទេពេលឮដំណឹងបង្ហាញខ្លួនដំបូងរបស់ពួកគេ?
ប្រភព៖ allkpop