អាល់ប៊ុម​ចេញ​នៅ​ជប៉ុន​ដំបូង​របស់​ក្រុម TREASURE បាន​ជាប់លេខ ១ លើក​ដំបូង​នៅ​លើតារាង​ weekly album របស់​ Oricon ។ កាល​ពីថ្ងៃទី៦ ខែមេសា ផលិតកម្ម YG Entertainment បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ថា អាល់ប៊ុម​ចេញ​នៅ​ជប៉ុន​ដំបូង​របស់​ក្រុម​នេះ​មាន​ចំណង​ជើង​ថា “THE FIRST STEP : TREASURE EFFECT”  បាន​ឈរ​នៅ​កំពូងល​តារាង​ album chart របស់ Oricon សម្រាប់​សប្តាហ៍​ថ្ងៃទី២៩ ខែមីនា ដល់​ថ្ងៃទី៤ ខែមេសា​។​

សមាជិក​ក្នុង​ក្រុម TREASURE ទាំង​អស់​បាន​ពោលពាក្យ​ទាំង​បន្ទាប​ខ្លួន​ថា “យើង​ទាំង​អស់គ្នា​ភ្ញាក់​ផ្អើល​ [ពេល​ឮ​ថា យើង​បាន​ជាប់លេខ ១ នៅ​លើ​តារាង weekly albums  របស់ Oricon] ។ ក្រៅ​ពី​លទ្ធផល​នេះ យើង​ដឹង​គុណ​ និង​រំជួល​ចិត្ត​ដោយ​ក្តី​ស្រឡាញ់​ និង​គាំទ្រ​របស់​អ្នក​គាំទ្រ​ជា​ច្រើន​របស់យើង”។

ពួក​គេ​បានបន្តថា “យើង​ចង់​ផ្តល់​នូវ​កម្លាំង និង​ការ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ដែល​បាន​ឆ្លង​កាត់​កាលៈ​ទេសៈ​ដ៏លំបាក​ជាមួយ​នឹង​អាល់​ប៊ុម​នេះ ដែល​ផ្តោត​លើ​ប្រធាន​បទ សេចក្តីសង្ឃឹម​ និង​ក្តីស្រលាញ់ ហើយ​យើង​រំជួល​ក្នុង​អារម្មណ៍​ជា​ពន់​ពេក​ដោយ​ដឹង​ថា យើង​អាច​បង្ហាញ​ពីអារម្មណ៍​ទាំងនោះ​ សូម្បី​ត្រឹម​កម្រិត​តិច​នេះ​”។

មុនពេល​មាន​វត្តមាន​ជាប់លេខ ១ លើ​តារាង weekly album កន្លង​ទៅ អាល់ប៊ុម “THE FIRST STEP : TREASURE EFFECT” បាន​ឈរនៅកំពូលតារាង daily album chart របស់ Oricon រយៈ​ពេលជា​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​បន្ទាប់​ពី​វា​បាន​ចេញ​កាល​ពីថ្ងៃទី៣១ ខែមីនា​។​ ក្រៅពីនេះ អាល់​ប៊ុម​នេះ​នៅ​តែ​អាច​រក្សា​តំណែង​លេខ ១ នៅលើ​តារាង Top 100 chart របស់ Line Music រយៈ​ពេល ៧ ថ្ងៃ​កន្លង​ទៅ​។​

អាល់ប៊ុម “THE FIRST STEP : TREASURE EFFECT” មាន​ចម្រៀង​ចេញ​នៅ​ជប៉ុន​ ១២ បទ​ដែលក្រុម TREASURE ធ្លាប់​បាន​ចេញ​នៅ​កូរ៉េ​ ក៏ដូច​ជាបទជា​ជប៉ុន  original មាន​ចំណង​ជើង​ថា “BEAUTIFUL” ដែរ។​ សូម​ចូល​រួមអបអរ​ក្រុម​នេះ​!

ប្រភព៖ soompi

(Number Of Views: 86 times)