Baekhyun ក្រុម EXO បំបែកកំណត់ត្រាលក់អាល់ប៊ុមបានច្រើនជាងគេនៅសប្តាហ៍ដំបូង
Baekhyun ក្រុម EXO បន្តបំបែកកំណត់ត្រាដ៏អស្ចារ្យសាជាថ្មីក្នុងនាមជាតារាចម្រៀងទោលជាមួយនឹងអាល់ប៊ុមតូចទី៣ របស់គាត់មានចំណងជើងថា “Bambi”!
យោងតាម Hanteo Chart អាល់ប៊ុម “Bambi” លក់បានដល់ទៅ 868,840 អាល់ប៊ុមក្នុងសប្តាហ៍ចេញដំបូង ជាចំនួនលក់អាល់ប៊ុមច្រើនជាងគេក្នុងសប្តាហ៍ដំបូងសម្រាប់តារាចម្រៀងទោលម្នាក់។ នេះគឺជាការបំបែកកំណត់ត្រាបន្ទាប់មួយទៀតបន្ទាប់ពីអាល់ប៊ុមទីពីរ “Delight,” របស់គាត់ ចេញកាលពីខែឧសភា ឆ្នាំមុន។
ចេញកាលពីថ្ងៃទី៣០ ខែមីនា អាល់ប៊ុម “Bambi” មានចម្រៀងប្រភេទ R&B ៦ បទដែលនិយាយពីប្រធានបទស្នេហ៍។ ក្រៅពីនេះ អាល់ប៊ុមនេះក៏នាំមុខគេក្នុងតារាងផ្សេងទៀតទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដែរ។ វាបានជាប់លេខ ១ នៅលើតារាង Top Albums charts របស់ iTunes ក្នុង ៦០ ប្រទេស ជាប់លេខ ១ នៅតារាង Best-Selling Digital Albums charts របស់ Kugou Music និង QQ Music ហើយលេខ ១ នៅតារាងចំណាត់ថ្នាក់ចម្រៀងកូរ៉េផ្សេងៗដែរ។
តោះចុចមើលវីដេអូចម្រៀងសម្រាប់បទ “Bambi” នៅខាងលើនេះ!
ប្រភព៖ soompi