បទ​ចម្រៀង​ថ្មី​ចេញ​នៅ​​ជប៉ុនមាន​ចំណង​ជើងថា “Film Out” ​របស់​ក្រុម BTS  នៅ​តែ​បន្ត​គ្រង​តំណែង​នាំ​មុខ​គេ​។

កាល​ពី​ថ្ងៃទី២ ខែមេសា ម៉ោង​នៅ​កូរ់េ​ ក្រុម BTS បាន​ចេញ​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ​មាន​ចំណ​ងជើ​ងថា “Film Out,” ដែល​បាន​ចូល​រួម​និពន្ធទំនុក​ភ្លេង​ដោយ​ Jungkook ហើយ​នឹង​មាន​ក្នុង​កម្រង​អាល់ប៊ុម​ជប៉ុន​ចេញ​នា​ពេល​ខាង​មុខ​របស់​ពួក​គេ​មាន​ចំណង​ជើង​ថា “BTS, The Best”  (ចេញ​នៅ​ថ្ងៃទី១៦ ខែមិថុនា)​ ។

យោង​តាម​សារ​ព័ត៌មាន​  Oricon ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី៧ ខែមេសា បទ  “Film Out” ​របស់​ក្រុម BTS បាន​ជាប់​ចំណាត់​ថ្នាក់លេខ ១ នៅលើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ឌីជីថល​ប្រចាំ​សប្តាហ៍​នេះ​​នៅ​សប្តាហ៍​ថ្ងៃទី២៩ ខែមីនា ដល់​ថ្ងៃទី៤ ខែមេសា​។ បទ​ថ្មី​នេះ​បាន​គ្រង​តំណែង​លើ​តារាង​នេះ​ដោយ​ទទួល​ចំនួន​ដោន​ឡូត​ 32,947  ដង​រយៈ​ពេល​ ៣ ថ្ងៃ​បូក​ទាំង​ថ្ងៃ​ចេញ​បទ​នេះ​ដំបូង​។​

ថ្វី​បើ​ក្រុម BTS បាន​ជាប់​លេខ ១ នៅលើ​តារាង​ចំណាត់​ថ្នាក់​​អាល់​ប៊ុម​ឌីជីថល​ប្រចាំ​សប្តាហ៍​របស់ Oricon និង​តារាង streaming chart នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​នេះ​បាន​ឈរ​នៅ​កំពូល​តារាងចម្រៀង​ឌីជីថល​ប្រចំា​សប្តាហ៍​នេះ​។ ចាប់​តាំង​ពីថ្ងៃចេញដំបូង​រហូត​ដល់​ថ្ងៃទី៤ ខែមេសា បទ “Film Out”  នៅ​តែ​ជាប់លេខ ១ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ឌីជីថល​ប្រចាំថ្ងៃ​របស់ Oricon រយៈ​ពេល ៤ ថ្ងៃ​ជាប់ៗ​គ្នា​។​ បទ​នេះ​មិន​ត្រឹម​តែ​ឈរ​នៅ​កំពូល​តារាង​ របស់ Oricon ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​បាន​ជាប់លេខ ១​ រយៈ​ពេលជា​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​លើ​គេហ​ទំព័រ​ចុច​ស្តាប់​ចម្រៀង​តាម​អន​ឡាញ​ដ៏ធំមួយ​ដែរ​នៅ​ប្រទេស​ជប៉ុន​ដូច​ជា Line Music, AWA ​និង​ផ្សេង​ទៀត​។​

រាប់​ចាប់​ពី​ម៉ោង  11 a.m.  ម៉ោង​នៅ​កូរ៉េ​ថ្ងៃទី៦ ខែមេសា បទ​នេះ​ក៏ជាប់លេខ ១ នៅលើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​កំពូល​របស់ iTunes ក្នុង​ជាង​ ៩៩ ប្រទេស​ជុំវិញ​ពិភព​លោក​ដែរ​ ះើយ​វីដេអូ​ចម្រៀង​សម្រាប់បទ “Film Out” មាន​ចំនួន​អ្នក​ចុច​មើល​ ២៩ លាន​ដង​រយៈ​ពេល​ ២៤ ម៉ោង​ដំបូង​ បំបែក​កំណត់​ត្រា​ចំនួន​មើល​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ក្នុង​ចំណោម​បទ​ចម្រៀង​ original ចេញ​នៅ​ជប៉ុន​ជា​ច្រើន​របស់​ក្រុម BTS  ចំនួន​ចុច​មើល​វីដេអូ​ចម្រៀង​នេះ​បាន​កើន​ដល់ ៦១​ លានដង​ហើយ​។ សូម​ចូល​រួម​អ​បអរ​ក្រុម​ BTS !

ប្រភព៖ soompi

(Number Of Views: 113 times)