Highlight បញ្ជាក់ប្រាប់ពីគម្រោងវិលវិញបន្ទាប់ផ្អាកសកម្មភាពរយៈពេលជាង ២ ឆ្នាំ
Highlight កំពុងត្រៀមខ្លួនវិលវិញដើម្បីបំពេញចិត្តអ្នកគាំទ្រជាច្រើនដែលទន្ទឹងរង់ចាំពួកគេយ៉ាងយូរ។ នៅថ្ងៃទី៧ ខែមេសា នេះសារព័ត៌មាន Xportsnews បានរាយការណ៍ថា ក្រុមចម្រៀងនេះនឹងវិលវិញនៅដើមខែឧសភា។ តបទៅនឹងសេចក្តីរាយការណ៍នេះ ភ្នាក់ងាររបស់ក្រុម Highligh ផលិតកម្ម Around US Entertainment បានបញ្ចេញមតិដូច្នេះ “ក្រុមនេះកំពុងត្រៀមខ្លួនសម្រាប់ចេញអាល់ប៊ុមថ្មីមួយក្នុងខែឧសភា”។
មុនការវិលវិញរបស់ពួកគេ ក្រុមនេះនឹងមានវត្តមានក្នុងកម្មវិធីតាមអនឡាញថ្មីមួយដែលនឹងចាក់ផ្សាយដំបូងនៅថ្ងៃទី១៦ ខែមេសា។ ដោយសារសមាជិកក្នុងក្រុមនេះបានចូលបំពេញកាតព្វកិច្ចយោធារហូតដល់ឆ្នាំមុន នេះជាការវិលវិញដំបូងនាពេលខាងមុខរបស់ពួកគេបន្ទាប់ពីចេញអាល់ប៊ុមដំបូង “OUTRO” កាលពីជាង ២ ឆ្នាំ និង៦ ខែមុនក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ បន្តតាមដានព័ត៌មានបន្ថែម!
ប្រភព៖ soompi