នៅ​ថ្ងៃទី៥ ខែមេសា នេះ​បណ្តាញ​សារ​ព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​​ដូច​ជា Twitter  មាន​ពោរពេញ​ទៅ​ដោយ​រូបភាព​សក់​ពណ៌​ប្រផេះ​ជា​ច្រើន​សន្លឹក​របស់ J-Hope ក្រុម BTS ។ កន្លង​ទៅ J-Hope បាន​ប្រាប់​អ្នក​គាំទ្រ​ថា គាត់​បាន​ប្តូរ​ពណ៌សក់​ និង​បង្ហាញ​សក់​ពណ៌ក្រហម​របស់​គាត់​កាល​ពីថ្ងៃទី១ ខែមេសា តាម​រយ Weverse ។

ទោះ​​ជាយ៉ាង​នេះ អ្នក​គាំទ្រ​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​បាន​បោក​ដោយ​តារា​រូ​បនេះ​ចំ​ថ្ងៃ April Fools មិន​យូរ​ប៉ុន្មាន​ខណៈដែល HYBE  បាន​បង្ហោះ​វីដេអូនេះ​  ‘HYBE x Ithaca Holdings’ ។ ក្នុងវីដេអូ BTS បាន​បង្ហាញ​ខ្លួន​ និង​ចែក​រំលែក​ពី​គំនិត​របស់​ពួក​គេចំពោះ​ HYBE obtaining Ithaca Holdings ដែល​ជា​ទ្រនំ​របស់​តារា​ល្បី​ជា​ច្រើន​ដូច​ជា Justin Bieber និង​ Ariana Grande។​

ក្នុង​វីដេអូ​នេះ គេ​ឃើញ J-Hope  មាន​សក់​ពណ៌​ប្រផេះ និង​មិនមែន​សក់​ក្រហម​។ ភ្លាម​ៗ អ្នក​គាំទ្រ​បាន​ឃើញសក់​ពិត​របស់​គាត់​ ពួក​គេ​ក៏ទៅ​ធ្វីត​ធឺ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​របស់​ពួក​គេ​ចំពោះ​ពណ៌សក់​ថ្មី​របស់​គាត់​នេះ​៕

ប្រភព៖ allkpop

(Number Of Views: 195 times)