ហាង “Jimin Shop,” រៀបចំ​ឡើង​ដោយ​អ្នក​គាំទ្រ​ជាច្រើនកូរ៉េ​​របស់​ Jimin ក្រុម BTS ត្រូវបាន​ធ្វើ​ឡើង​នៅ​  Gangnam Seoul ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​។ ដើម​ដំបូង ពិព័រណ៍​នេះ​បាន​គ្រោង​ធ្វើ​នៅ​ខែកញ្ញា ឆ្នាំ២០២០ ទេ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ដោយ​ព្រោះ​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩​។​

#JIMINSHOP មាន​ធ្វើ​កម្មវិធី​ជា​ច្រើនក្នុង​​រយៈ​ពេល ពិព័រណ៍​ ២ ថ្ងៃ​ នេះដូច​ជា៖

– A capsule toy.
– Card trading.
– A photo zone.
– Draw-lots.
– The “Jimin Test.”

ដោសារ​តែ​មាន​ការ​កំណត់​អំពី​ចំនួន​មនុស្ស កម្មវិធី​ខ្លះ​ត្រូវ​បាន​លុប​ចោល​វិញ​ដូច​ជា​៖

– “Welcome U.”
– “I’m the Best.”
– “Honey Voice.”

Jimin គឺជា​តារា​ចម្រៀង​ម្នាក់​ដែល​ទទួល​បាន​ក្តី​ស្រឡាញ់​ច្រើន​ពីប្រជា​ជន​កូរ៉េ​។ ពួក​គេ​លើក​សរសើរ​ពី​ភាព​សាមញ្ញ​ ការ​បន្ទាប​ខ្លួន សម្រស់​ទាក់​ទាញ អត្ត​ចរិត​ល្អ និង​ពហុជំនាញ​របស់​គាត់​។ ពួក​គេរំជួល​ចិត្ត​ដោយ​ទេពកោសល្យ​របស់​គាត់​ ថែម​ទាំង​ចាត់ទុកថា Jimin ជាមោទនភាព​របស់​ពួក​គេ​ ហើយអរគុណគាត់​ដែលបាន​រួមចំណែកក្នុងការ​ចែករំលែកវប្បធម៌កូរ៉េឱ្យបរទេស​បានស្គាល់​៕

ប្រភព៖ allkpop

(Number Of Views: 2,498 times)