Wendy ក្រុម Red Velvet ចេញ MV សម្រាប់បទទោលដំបូងរបស់នាង ‘Like Water’
នៅថ្ងៃទី៥ ខែមេសា ផលិតកម្ម SM Entertainment គ្រប់គ្រងតារាចម្រៀងនេះបានបញ្ចេញអាល់ប៊ុម ‘Like Water’ ទោលដំបូងរបស់នាង ដោយមានបទក្របមុខប៉ុន្មានបទដូចជា “Like Water” និង “When This Rain Stops” ។ “Like Water’ ជាបទបែប acoustic pop ballad ដែលមានសំឡេងយ៉ាងច្បាស់របស់ Wendy ដោយប្រៀបប្រដូចរបស់នៅជុំវិញជាមួយនឹងទឹក ហើយនឹងតំណក់ទឹកភ្លៀងដែលប្រមូលផ្តុំគ្នាបង្កើតទៅជាសមុទ្រ។
ទន្ទឹមនឹងនេះ Wendy បានអបអរការចេញបទ ‘Like Water’ ជាមួយអ្នកគាំទ្រជាច្រើនតាមរយៈការផ្សាយតាមកម្មវិធី VLIVE នៅលើប៉ុស្តិ៍ផ្លូវការរបស់ក្រុម Red Velvet ដែលជាពេលនាងបានបង្ហាញតម្រុយមួយចំនួន និងចែករំលែកពីឈុតក្រៅឆាកខ្លះដែលឋិតក្នុងអាល់ប៊ុមនេះ។ តោះទៅចុចមើល និងស្តាប់បទរបស់នាងនៅខាងលើ!
ប្រភព៖ allkpop
(Number Of Views: 128 times)