Cardi B ពេញចិត្តខ្លាំងបន្ទាប់ឃើញ Rosé បញ្ចេញសមត្ថភាពរាំបទ “WAP” របស់នាង
ឥលូវ Cardi B បានឆ្លើយតបទៅនឹង “WAP” challenge របស់ Rosé’ ក្រុម BLACKPINK ។ បន្ទាប់ពី Rosé t បានល្បីល្បាញពេញក្នុងកម្មវិធីបង្ហាញសមត្ថភាពបញ្ចេញក្បាច់រាំក្នុង TikTok ។ អ្នកគាំទ្រជាច្រើនបានបង្ហោះចែករំលែក “WAPSÉ” (មាន “WAP” និង “Rosé”) ឱ្យទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើធ្វីតធឺ ហើយវាក៏ឮទៅដល់តារាចម្រៀង Cardi B ដែលជាម្ចាស់បទ “WAP”។ កាលពីថ្ងៃទី៤ ខែមេសា ម៉ោងក្នុងតំបន់ តារាចម្រៀងរ៉ែសញ្ជាតិអាមេរិករូបនេះបានចូលទៅកាន់គណនីធ្វីតធឺរបស់នាងដើម្បីប្រាប់ថា នាងបានកំពុងស្វែងរកវីដេអូចម្រៀងមួយនៃការបញ្ចេញក្បាច់រាំរបស់ Rosé សម្រាប់បទនេះ ដោយសរសេរថា “កំពុងរកមើល Wapse” ។
Looking for the Wapse .
— iamcardib (@iamcardib) April 4, 2021
នៅពេលអ្នកគាំទ្រម្នាក់ឧហ្សាហ៍ម្នាក់បានជួយនាំនាងឱ្យអាចរកឃើញបទនេះ Cardi B បានបង្ហាញនូវក្តីស្រឡាញ់របស់នាងដោយឆ្លើតតបស្ងើចសរសើរពេញនឹង Rosé ដែលពូកែបង្ហាញកាយវិការគួរឱ្យស្រឡាញ់ ខណៈបញ្ចេញសមត្ថភាពរាំបទនេះ។
ដោយបានបង្ហោះចែករំលែកឃ្លីបបញ្ចេញសម្ថភាពរាំរបស់ Rosé តារាចម្រៀង Cardi B សរសេររៀបរាប់ថា “នាងនៅតែមើលទៅស្អាតស្អំណាស់….Sooo [cuteee]”។
She still looks sooo innocent…Sooo buteee https://t.co/tT34mpq8ox
— iamcardib (@iamcardib) April 4, 2021
កន្លងទៅ BLACKPINK និង Cardi B បានសហការគ្នាសម្រាប់សម្រៀង “Bet You Wanna” ដែលជាបទមួយក្នុងចំណោមបទផ្សេងទៀតដែលឋិតក្នុងអាល់ប៊ុមស្ទូឌីយ៉ូដំបូងរបស់ពួកគេមានចំណងជើងថា “THE ALBUM,” ដែលបានចេញកាលរដូវស្លឹកឈើជ្រុះឆ្នាំមុន។
Rosé បានធ្វើឱ្យបំណងប្រាថ្នារបស់អ្នកគាំទ្រម្នាក់ក្លាយជាការពិតដោយរាំតាម Cardi B និងបទ “WAP” ដ៏ល្បីរបស់ Megan Thee Stallion ។
កាលពីខែមុន Rosé បានបើកគណនី TikTok ផ្ទាល់ខ្លួនមួយបន្ទាប់ពីបង្ហាញខ្លួនជាមួយនឹងបទចម្រៀងទោលដំបូង “On The Ground.” បានដោយជោគជ័យ ។ អ្នកគាំទ្រម្នាក់បានស្នើសុំនាងបញ្ចេញសមត្ថភាពរាំបទ “WAP” ឱ្យល្បីពេញ TikTok ដោយបញ្ចេញមតិថា “Do the WAP bestie”។
ក្រោយមក Rosé តបវិញដោយនិយាយលេងសើចថា “ប្រហែល…maaaayybbeee បើខ្ញុំទទួលបាន 10M. ;)”។
ឥលូវនេះ ប្រហែលជាង ២ សប្តាហ៍បន្ទាប់ពីនាងបានបើកដំណើរគណនីរបស់នាង Rosé ទទួលបាន អ្នក subscribers នៅក្នុងកម្មវិធី TikTok ដល់ទៅ 10 លាននាក់ ហើយនាងក៏ធ្វើតាមសម្តីរបស់ខ្លួន នាងបានបង្ហោះវីដេអូមួយរបស់នាងដែលបញ្ចេញក្បាច់រាំបទ “WAP” ដើម្បីប្រាប់ថា នាងធ្វើតាមដូចការសន្យា។ Rosé បានសរសេរនៅចំណងជើងថា “#10M!! Here you go” ។
តោះទៅមើលនាងបញ្ចេញសមត្ថភាពរាំបទ “WAP” នៅខាងក្រោម!
ប្រភព៖ soompi