នៅ​ថ្ងៃទី៣ ខែមេសា បទ “Serendipity – Full-Length Edition” របស់ Jimin ក្រុម BTS កើន​ចំនួន​ចុច​មើល​ដល់ 130 លាន​ដង​លើ​ Spotify។ ដោយ​លទ្ធផល​នេះ  អ្នក​បង្កើត​កំណត់​ត្រា Jimin ​​ឥលូវ​បាន​សម្រេច​ជោគ​ជ័យ​​ថ្មី​ក្លាយ​ជា​តារា​ចម្រៀង​ទោល​កូរ៉េ​ដំបូង​ដែល​មាន​ចម្រៀង​ ៣ បទ​កើន​ចំនួន​ចុច​មើល​ដល់ ១៣០ លាន​ដង​នៅលើ​ Spotify ជាមួយនឹងបទ​ “Lie” បទ​”Serendipity-FLE” និង​បទ​ “Filter”។

Jimin ដែល​ជា lead vocalist និង​ជា main dancer មិន​ដែល​ខក​ខានបញ្ជាក់​ពី​សមត្ថ​ភាព​របស់ខ្លួន​ដោយការ​​​​បញ្ជេញ​សំនៀង​ និងបង្ហាញ​​វត្តមាន​ដ៏​គួរ​ទាក់​ទាញ​នៅលើ​ឆាក​​ច្រៀង​បទ “Serendipity”  ប៉ុន្មាន​ដង​។​ “Serendipity” របស់ Jimin ជាចម្រៀង​មួយ​បទ​ដែល​បង្ហាញ​មុខ​នៅ​តារាង​ចំណាត់​ថ្នាក់​ផ្សេង​ៗ។ វា​ជា​បទដ៏ល្បី​ ពីព្រោះ​វា​ត្រូវ​បាន​ប្រើ​សម្រាប់​ច្រៀង​បំពេរ​កូន​ និង​នៅ​អាពាហ៍ពិពាហ៍​ ហើយ​វា​គឺជា​ចម្រៀង​មួយ​បទ​មិន​ត្រឹម​តែ​ស្រឡាញ់​ពេញ​ចិត្ត​ដោយ​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែក៏ទទួល​បាន​ការ​ចាប់​អារម្មណ៍ពី​​តារា​ចម្រៀង​ និង​ក្រុ​ម​ចម្រៀង​ផ្សេង​ៗ​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ដូច​ជា​ Khalid, Shawn Stockman និង​ James Corden ពិធីករ​ទូរទស្សន៍​អាមេរិក​។ កន្លង​ទៅ​ ពួក​គេ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​បទ​ចម្រៀង​នេះ​តាម​រយៈ​គណនី​បណ្តាញ​សង្គម​របស់​ពួក​គេ។​

Jimin និង​បទ “Serendipity” របស់​គាត់ដែល​ច្រៀង​នៅ​ Wembley  ថ្មីៗ​នេះ​ត្រូវបាន​លើក​មក​និយាយ​ដោយលោក​ Kim Sangwook​ ដែល​ជា​ប្រធាន​គ្រប់​គ្រង​ការ​សម្តែង​របស់ក្រុម BTS ។ គាត់​បាន​សរសើរ​ Jimin ចំពោះ​ទេពកោសល្យ​របស់​គាត់​ក្នុងការ​ដោះ​ស្រាយ​ជាមួយ​នឹង​កំហុស​ឆ្គង​ភ្លាមៗ​នៅ​លើ​ឆាក​សម្តែង​ពេល​ច្រៀង​បទ “Serendipity”។

ក្រៅពីបទ “Serendipity,”  Jimin ក៏​បញ្ជាក់​ពី​ឥទ្ធិពល​ និង​សមត្ថភាព​របស់​គាត់​ក្នុងការ​បង្កើត​បទ​ចម្រៀង​មួយ​ដ៏អស្ចារ្យ​ ខណៈ​បទ “Lie” ជា​ចម្រៀង​ទោល​ និង​បទ​នៅ​ជ្រុង​ម្ខាង​ទៀត​ ដែល​ឋិត​ក្នុង​អាល់​ប៊ុម “Wings” មាន​ចំនួន​អ្នក​ចុ​ចមើល​​ច្រើន​ជាង​គេ​បន្ទាប់​ពី​ចេញ​ក្នុង​ឆ្នាំ​២០១៦​។  ‘Lie’ ត្រូវបាន​និពន្ធខ្លឹម​សារ​ និងទំនុក​ភ្លេង​ដោយ Jimin ដោយ​វា​ជា​ពេល​ដែល​គាត់ទទួល​បានការ​លើក​សរសើរ​ជាប់​រហូត​។ ‘Lie’  គឺជាបទ​ដែល​ត្រូវ​បាន​គេ​ពណ៌នា​ជា​បទ​មាន​ភាព​ទាក់​ទាញ និងរំភើប​​​​​​​ ដែល​បង្ហាញ​នូវ​សំឡេង​សោយ​សោក​ដ៏ស្រទន់ និង​អារម្មណ៍​ដែល​ជួយ​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​ទាំងស្រុង​របស់​អាល់​ប៊ុម​នេះ​ ជា​ពេល​ដែល Jimin បញ្ចេញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​សំឡេង និង​ទឹក​មុខ​របស់​គាត់​អំឡុង​ពេល​ការ​ច្រៀង​ផ្សាយ​ផ្ទាល់​របស់​គាត់​។​

ក្រៅ​ពី​ជោគ​ជ័យ​ដ៏អស្ចារ្យ​ជាមួយនឹង​បទ  “Lie,” តារា​ចម្រៀង​បង្កើត​កំណត់​ត្រា​ Jimin  ក៏​បង្កើត​កំណត់​ត្រា​មួយ​ទៀត​ ខណៈ “Filter” ជា​បទ​ចម្រៀង​ទោលកូរ៉េ​មិន​ទាន់​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​ជា​បទ​ចម្រៀងទោល​​ប្រុស​កូរ៉េ​កើន​ចំនួន​អ្នក​ចុច​មើល​ 138 លាន​ដង​លឿន​ជាង​គេ​នៅ​លើ Spotify គិត​ត្រឹម​ថ្ងៃទី១ ខែមេសា។​

“Filter” របស់​ Jimin ជា​បទ​ដ៏ជោគ​ជ័​យ​ក្នុង​ចំណោម​បទ​ផ្សេង​ទៀត​ ពីព្រោះ​វា​ទទួល​បានមតិ​ពេញ​ចិត្ត​​ពី​ប្រិយ​មិត្ត​អ្នក​ស្តាប់​​ និង​បន្ត​គ្រង​តំណែង​លើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ទាំង​ក្នុង​ទីផ្សារ​ស្រុក​ និង​នៅ​អន្តរ​ជាតិ​។​ ក្រៅពីនេះ បទ “Filter” ជា​បទ​ដំបូង​ និង​បទទោល​តែ​មួយ​គត់​ដែល​ជាប់​ជា​បេក្ខភាពក្នុង​កម្មវិធី​ពាន​រង្វាន់ Gaon Chart Music Awards សម្រាប់​ប្រភេទ​ពាន Artist of the Year ។ “Filter” សម្រេច​ជោគ​ជ័យ​រយៈ​ពេល ១ ឆ្នាំពេញ​នៅលើ​តារាង World Digital Song Sales របស់ Billboard ។

តារាង​ជោ​គ​ជ័យ​របស់ប​ទ “Filter”៖

អធិរាជប្រែន​ Jimin  បាន​បញ្ជាក់​ថា គាត់​ពិត​ជា​ តារា​លំដាប់​កំពូល​ និង​អធិរាជ​ចម្រៀង​កូរ៉េ​ ជាមួយនឹង​ចម្រៀង​ប៉ុន្មាន​បទ​ដែល​បាន​បំបែក​កំណត់​ត្រា​របស់​គាត់​ និង​ជោគ​ជ័យ​របស់​គាត់​ពេល​ដែល​គាត់​បាន​ឈរ​នៅ​កំពូល​តារាង​ចំណាត់​ថ្នាក់​តារា​ល្បី​រយៈ​ពេល ២៧ ខែជាប់ៗ​គ្នា​។​ សូមចូល​រួម​អបអ​រ Jimin !

ប្រភព៖ allkpop

(Number Of Views: 250 times)