J-hope ទទួលបានការចាប់អារម្មណ៍គ្រប់ទិសទីបន្ទាប់ពី Prank សក់ក្រហមចំថ្ងៃ April Fool Day
អ្នកគាំទ្រជាច្រើនរំភើបចិត្តពេលឃើញរូបភាពបង្ហោះកាលពីពេលថ្មីៗនេះរបស់ J-hope ក្នុងកម្មវិធី Weverse ដែលជាពេលគាត់បានសុំទោសចំពោះការមិនបានបង្ហោះរូប selcas ពីព្រោះថ្មីៗនេះ គាត់បានលាបប្តូរពណ៌សក់របស់គាត់។
j-hope: ខ្ញុំលាបសក់ពណ៌ក្រហម I dyed it red ~
j-hope: នេះជាមូលហេតុដែលខ្ញុំមិនបានបង្ហោះរូបភាពថតដោយខ្លួនឯង This’s why I didn’t upload any selcas ~
trans credit @lvnhobi
ទោះយ៉ាងនេះក្តី ស្រាប់តែគេដឹងថា វាគ្រាន់តែជាការកំប្លែងលេងរបស់គាត់នៅថ្ងៃ April Fool Day សោះ។ មួយនាទីក្រោយមក Hobi បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់គាត់ ដោយមិនអាចកុហកបានយូរទេ។
j-hope: បាទ នេះគឺជាថ្ងៃទី១ ខែមេសា ។ yes, it’s April 1st .
trans credit @lvnhobi
ក្រោយមកគេដឹងថា រូបភាពសក់ពណ៌ក្រហមទីពីរនេះត្រូវបានយកចេញពីវីដេអូនេះដែល Hobi បានបង្ហោះក្នុងធ្វីតធឺកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
Go!!!!!!!👋✌️✈️ #호비 #BTSxAMAs pic.twitter.com/fjNKzmYDsm
— 방탄소년단 (@BTS_twt) November 14, 2017
ទោះជាយ៉ាងនេះ រូបភាពសក់ពណ៌ក្រហមដែលគាត់បានបង្ហោះធ្វើឱ្យអ្នកគាំទ្រទូទាំំងពិភពលោកចាប់អារម្មណ៍ រួចចែករំលែកតៗគ្នារហូតធ្វើឱ្យ Hoseok ជាប់លេខ ១ Hobi ជា់បលេខ ២ និង j-hope លេខ ១១ ល្បីជាងគេទូទាំងពិភពលោក។
Worldwide Trends
1. HOSEOK
2. hobi
11. jhopeHoseok, hobi & jhope are currently trending worldwide at #1, #2 and #11 after j-hope shared on Weverse some pictures with red hair.#AprilFoolsDay #Jhope #제이홉 #방탄소년단제이홉 pic.twitter.com/v4xSRCXrmd
— j-hope Fanbase Network (@jhopeFBNW) April 1, 2021
ទោះសក់ពណ៌ក្រហមនេះពិត ឬអត់ក៏គ្រប់គ្នាអាចឃើញ។ អ្វីដែលយើងអាចដឹងគឺថា អ្នកគាំទ្រជាច្រើននឹងចាប់អារម្មណ៍ចង់ឃើញសក់ពណ៌ក្រហមរបស់គាត់ទៀតក្នុងឆ្នាំ២០២១ នេះ៕
ប្រភព៖ allkpop