“Dynamite” របស់​ BTS នៅ​តែ​បន្ត​សម្ញែង​ឥទ្ធិពល​នៅ​លើ​តារាង​ចំណាត់​ថ្នាក់​ជា​ច្រើន​របស់​ Billboard។

បន្ទាប់ពី​មាន​វត្ត​មាន​សាជា​ថ្មី​ក្នុង​ចំណោម​បទ​កំពូលទាំង​ ៤០ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​ចម្រៀង Hot 100  របស់ Billboard (ចំណត​ថ្នាក់​ចម្រៀង​មាន​ប្រជា​ប្រិយភាព​ជាង​គេ​ប្រចាំសប្តាហ៍​នៅ​សហ​រដ្ឋអាមេរិក​ ចម្រៀង​គ្រប់​ប្រភេទ​) កាល​ពីសប្តាហ៍មុន​ បទ​​ “Dynamite” បាន​សម្តែង​ឫ​ទ្ធិ​របស់​ខ្លួន​ទៀត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ជា​ច្រើន​ថ្មីៗ​នេះ​។

នៅ​សប្តាហ៍​បញ្ចប់​ខែ​ចាស់​ចូល​ខែ​ថ្មី​ថ្ងៃ​ទី៣ ខែមេសា បទ “Dynamite” បាន​ឡើង​ចំណាត់​ថ្នាក់​ទៅលេខ ២៦ នៅលើ​តារាង​ Hot 100 របស់ Billboard ដោយ​បន្ត​ឡើង​តំណែង​បានដោយ​ជោគ​ជ័យ​ទៀត​។ ក្រៅ​ពីនេះ យោង​តាម​ទិន្ន​ន័យ​របស់ Billboard បទ “Dynamite” គឺជា​បទ​ចម្រៀង​ដែល​លក់​បាន​ច្រើន​ជាង​គេ​នៅ​លើ​តារាង Hot 100 ក្នុង​សប្តាហ៍​នេះ​។​

ឥលូវ ខណៈ​មាន​វត្តមាន​នៅ​លើតារាង​នេះ​រយៈ​ពេល ៣១ សប្តាហ៍ បទ​ដ៏ល្បីនេះ​ ក៏​តែ​បន្ត​បន្លាយ​ពេល​​កំណត់​ត្រា​របស់​ខ្លួន​ជា​បទ​ចម្រៀង​មាន​វត្ត​មាន​លើ​តារាង Hot 100 ​នេះ​យូរ​ជាង​គេ​។

“Dynamite” ក៏​នៅ​តែ​រក្សា​តំណែង​​លេខ ១ លើ​តារាង​ Digital Song Sales  របស់ Billboard ក្នុង​សប្តាហ៍នេះ​ ដោយ​ធ្វើ​ឱ្យ​វា​មាន​វត្ត​មានជា​បន្ត​បន្ទាប់​រយៈ​ពេល​ ១៧ សប្តាហ៍​នៅ​ខាង​លើ​ឥត​ឈប់​។ បទ​នេះ​ក៏ជាប់លេខ ១២ នៅ​លើ​តារាង Global 200 និង​លេខ ៥ នៅលើ​តារាង Global Excl. U.S. ដែល​ចាត់​ចំណាត់​ថ្នាក់​ចម្រៀងជា​ច្រើន​​ផ្អែក​លើ​ចំនួន​ចុច​មើល និង​ទិន្នន័យ​លក់​ពី​ជាង​ ២០០ ប្រទេស​។​

ទន្ទឹម​នឹង​នេះ អាល់​ប៊ុម​ក្រោយ​បង្អស់​មាន​ចំណ​ង​ជើង​ថា “BE” បាន​ជាប់លេខ ៣៦ នៅលើ​តារាង​ចំណាត់ថ្នាក់​អាល់ប៊ុម Top 200 Albums  របស់ Billboard ខណៈ​ “Map of the Soul: 7” នៅ​តែ​មាន​ឥទ្ធិពល​ដោយ​ជាប់លេខ ១១០​។

ចុង​ក្រោយ​ ក្រុម BTS បន្ត​ជាប់​​ចំណាត់​ថ្នាក់​ខ្ពស់​នៅលើ​តារាង​ Artist 100 ដោយ​ជាប់លេខ ៥ ក្នុងសប្តាហ៍នេះ​៕

ប្រភព៖ soompi

(Number Of Views: 135 times)