នៅ​ថ្ងៃទី៣១ ខែមីនា​នេះ​ OSEN បាន​ធ្វើ​សេចក្តីរាយការណ៍​ថា JB (JAY B) កំពុង​ឋិត​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​ការ​ចុះ​កុង​ត្រា​ផ្តាច់​មុខ​មួយ​ជាមួយ​នឹង​ផលិត​កម្ម H1GHR MUSIC ដែលជា​របស់ Jay Park។ ជា​ការ​តប​វិញ ប្រភព​មួយ​ពី​ផលិត​កម្ម H1GHR MUSIC បាន​លើក​ឡើង​តាម​រយៈ​សារ​ព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​ថា “អត់​បាន​សម្រេច​ចិត្ត​លើ​អ្វីមួយ​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​រើស​ JB (JAY B) ក្រុម​ GOT7 ” ។

ផលិតកម្ម​នេះ​ជា​ទ្រនំ​របស់​តារា​ចម្រៀង​ជា​ច្រើន​ដូច​ជា Sik-K, GroovyRoom, pH-1, Woodie Gochild, HAON, Woogie, Big Naughty និង​តារា​ផ្សេង​ទៀត​។​

JB បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ២០១២ តាមរ​យៈ​រឿង​ “Dream High 2” របស់​ទូរទស្សន៍ KBS2 និង​គម្រោង duo JJ Project ជាមួយ​ Jinyoung ។ ឆ្នាំ២០១៤ គាត់​បាន​បង្ហាញ​ខ្លួន​ម្តង​ទៀត​ក្នុង​នាមជា​សមាជិក​ក្នុង​ក្រុម GOT7 ។

៧ ឆ្នាំកក្រោយ​មក ក្រុម​នេះ​បាន​ចាក​ចេញពី​ផលិតកម្ម JYP Entertainment បន្ទាប់​ពី​កុង​ត្រា​របស់​ពួក​គេ​បាន​ផុត​កំណត់។​ សមាជិក​ទាំង​នេះ​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​បន្ត​នៅ​ជាមួយ​គ្នា​ជា​ក្រុម​ទោះ​ឋិត​ក្នុង​កាលៈ​ទេសៈ​យ៉ាប់​យ៉ឺន​ចឹង​ ហើយ​ពួក​គេ​បាន​ចេញ​ចម្រៀងបទ​ “ENCORE”  ក្នុងខែកុម្ភៈ​។ JB ប្តូរ​ឈ្មោះ​របស់​គាត់​ទៅ JAY B  និង​បាន​បើក​គណនី​ធ្វីត​ធឺ និង​យូធូប​ថ្មី​មួយ៕

ប្រភព៖ soompi

(Number Of Views: 63 times)