Jennie ក្រុម BLACKPINK បាន​កម្តៅ​ចិត្ត​របស់​អ្នក​គាំទ្រ​ជា​ច្រើន​ដោយ​ពាក្យ​ជូន​ពរ​ថ្ងៃ​ខួប​កំណើត​ដ៏​គួរ​រំជួល​ចិត្ត​សម្រាប់​ Song Mino ក្រុម​ WINNER នៅ​ថ្ងៃខួប​កំណើត​របស់​គាត់​។​

កាល​ពីថ្ងៃទី៣០ ខែមីនា នេះ​ Jennie បាន​ចូល​ទៅកាន់​គណនី​អ៊ីនស្តាក្រាម Stories ​របស់​ខ្លួន​ដើម្បី​បង្ហាញ​នូវក្តី​ស្រឡាញ់​ចំពោះ​មិត្ត​របស់នាង​ និង​ជា​មិត្ត​រួម​ក្នុង​ផលិតកម្ម YG Entertainment នៅ​ថ្ងៃ​ខួប​កំណើត​របស់​គាត់​។​

ដោយ​បាន​បង្ហោះ​ចែក​រំលែក​រូបភាព​ប៉ុន្មាន​សន្លឹក​គួរ​ឱ្យ​ស្រលាញ់​ដែល​ពួក​គេ​បាន​ថត​ជាមួយ​គ្នា Jennie បាន​សរសេរ​ដូច្នេះ “សួស្តី​ថ្ងៃ​កំណើត  Mino ។ ហេតុអ្វី​ខ្ញុំមើល​ទៅដូច​អៀន​ប្រៀន​ចឹង?​” នៅ​រូបភាព​ទី ២ ដែល​ពួក​គេ​បាន​ថត​ជាមួយ​គ្នា​នៅ ពិព័រ​ណ៌​សិល្បៈ​ដំបូង​របស់ Song Mino កាល​ពីឆ្នាំ២០១៩ នាង​បាន​និយាយ​បន្ថែម​បែ​ប​លេង​សើច​ដូច្នេះ “ផ្កា​ឈូក​រ័ត្ន​ ahjussi, HBD” ៕

ប្រភព៖ soompi

(Number Of Views: 1,588 times)