Yeri  ក្រុម​ Red Velvet និង ​Hongseok ក្រុម Peontagon កំពុងឋិត​ក្នុង​កិច្ច​​ពិភាក្សា​​ដើម្បី​សម្តែង​ក្នុង​ភាពយន្ត​ចាក់​បញ្ចាំង​នា​ពេល​ខាង​មុខមាន​ចំណង​ជើងថា ‘Blue Birthday’ ​របស់ Playlist ។ Playlist ជា​ផលិត​កម្ម​ដែល​មាន​ពោរ​ពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិតដែល​​បាន​បង្កើត​ភាពយន្ត​ភាគ​ល្បីៗ​ជា​ច្រើន​ដូច​ជា  ‘Love Playlist’, ‘XX’, ‘Twenty Twenty’ និង​ភាពយន្ត​ភាគ​ផ្សេង​ៗ​ទៀត​ នឹង​ត្រលប់​មកវិញ​ជាមួយ​នឹង​ភាពយន្ត​ភាគ​ថ្មីៗ​គួរឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ក្នុង​ឆ្នាំ២០២១​ នេះ។

មាន​សេចក្តីរាយការណ៍​ថា ផលិតកម្ម​ភាពយ​ន្ត​  ‘Blue Birthday’ នា​ពេល​ខាង​មុខ​នេះ​គឺជា​ភាព​យន្ត​បែប​មនោសញ្ចេត​នា​ដោយ​ផ្តោត​សំខាន់​ទៅលើ​រូប​ភាព​របស់​មិត្ត​មួយ​ដែល​ថ្ងៃមួយ​សម្រេច​ចិត្ត​ដោយ​មិនបាន​រំពឹង​ទុក​ដើម្បី​បញ្ចប់​ជីវិត​របស់​ពួក​គេ​។ យោង​តាម​សេចក្តី​រាយការណ៍​ទាំង​នេះ​ឱ្យ​ដឹង​នៅថ្ងៃទី៣០ ខែមីនា Yeri និង​ Hongseok កំពុង​ពិចារណា​សម្តែង​ជា​តួ​អង្គ​នៅ​ក្នុង​រឿង​ ‘Blue Birthday’ នេះ ។

ទន្ទឹម​នឹង​នេះ ថ្មីៗ​នេះ Yeri  ក្រុម Red Velvet បាន​បង្ហាញ​ខ្លួន​សម្តែង​ដំបូង​ដោយ​សម្តែង​ធ្វើ​​ជាគិលា​នុបដ្ឋាយិកា​​ក្នុងភាពយន្ត​ភាគ​រឿង ‘Mint Condition’ របស់​ទូរទស្សន៍ tvN ។ បច្ចុប្បន្ន Hongseok កំពុង​សម្តែង​ក្នុង​ភាពយន្ត​ចាក់​បញ្ចាំង​រាល់​ព្រឹក​រឿង ‘Phoenix 2020’ របស់​ទូរទស្សន៍ SBS។ ចង់​ឃើញ​ពួក​គេ​សម្តែង​រួម​គ្នា​ក្នុង​រឿង​នេះអត់​?

ប្រភព៖ allkpop

(Number Of Views: 92 times)