កាល​ពីថ្ងៃទី២៩ ខែមីនា Rosé ក្រុម​ BLACKPINK បាន​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​ក្នុង​កម្មវិធី  ‘The Kelly Clarkson Show’! របស់​ទូរទស្សន៍ NBC ។

ដោយ​នេះ​ជា​ការ​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​នាមជា​តា រា​ចម្រៀង​ទោល​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍អាមេរិក​នេះ​  Rosé បាន​ជជែក​កម្សាន្ត​លើក​ដំបូង​ជាមួយ​នឹង​ Kelly Clarkson អំពីការ​ធំពេញ​វ័យ​នៅ​អូស្ត្រាលី​ ច្រៀង​បទ  “Because of You” អំឡុង​ពេល​នាង​នៅវ័យ​ក្មេង​ ហើយ​នឹង​បទទោល​ដំបូង​របស់​នាង​ “On The Ground” ។ ក្រោយមក Rosé  ក៏​ឆ្លៀត​ឱកាស​នោះ​ជជែក​ជាមួយ​នឹង​ផលិតករ​ម្នាក់​ក្នុង​កម្ម​វិធីនេះ​ដែល​ជា​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​កូរ៉េ​ខ្លាំង​ម្នាក់​ដែរ​! តោះ​ទៅមើល​ការ​សន្ទនា​របស់នាង​ក្នុង​កម្មវិធី​នេះ​នៅ​ខាងលើ​!

ប្រភព៖ allkpop

(Number Of Views: 103 times)