CL បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ Google ដើម្បី​អបអរ​ខែ​ក្នុងប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​របស់​ស្ត្រី​។​

កាល​ពី​ថ្ងៃទី២ ខែមីនា Google បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​យូធូប​ដោយ​បាន​ដាក់​ចំណង​ជើង​ថា “First of Many”  ដើម្បី​អបអរ​ខែ​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ស្ត្រី​គ្រប់​រូប​។ Google បាន​លើក​មក​និ​យាយ​ថា “នៅ​ឆ្នាំ​កន្លង​ទៅ មនុស្ស​ក្នុង​ពិភព​លោក​ស្វែង​រក​ឃ្លា “ស្ត្រី​ទី១​​” ច្រើន​លើស​ពីមុនមិន​ធ្លាប់​មាន​កន្លង​ទៅ​។​

ដើម្បី​ផ្តល់​កិត្តិយស​ដល់ឃ្លា #WomensHistoryMonth យើងនឹង​អរសាទរ​ចំពោះ​ស្នាដៃ​ដំបូង​សម្រេច​ដោយ​ស្ត្រី​មួយ​ចំនួន និង​គំរូជា​ច្រើនរបស់​ពួក​គេ​​ដែល​មនុស្ស្​ជា​ច្រើន​អាច​មើល​យក​គំរូតាម​បាន​ ពី​ស្ត្រី​សម្រេច​ជោគ​ជ័យ​ដំបូង​ដើម្បី​ទំលុះ​ទម្លាយ​រណាំង​ឧបសគ្គ​ដែល​កំពុង​បាំង​មុខ​ស្ត្រី​ជា​ច្រើន​ដែល​កំពុង​ចង់​បាន​ជ័យ​ជំនះ​ដែរ​”។ 

CL បាន​បង្ហាញ​ខ្លួន​ក្នុង​ផ្នែក​មួយ​នៃ​វីដេអូ​ណែនាំ​ឱ្យ​ស្គាល់​ ស្ត្រី​រ៉ែប​​ទី១ នៅ​វិនាទីទី 0:33៕

ប្រភព៖ allkpop

(Number Of Views: 168 times)