ក្រៅពី​អាជីព​ជា​តារាចម្រៀង​ ពួកគេ​ទាំង ១៥ ដួង​នេះ នៅមាន​អាជីព​មួយ​ទៀត​ដែល​ហ្វេន​ទទួល​ស្គាល់​ នោះគឺ​អាជីព​ជា​ផលិតករ​។ ភាគ​ច្រើន​ពួកគេនិពន្ធ​ចង្វាក់​ភ្លេង និងទំនុកច្រៀងសម្រាប់​បទ​របស់​ខ្លួន​ឯង ហើយក៏​ផលិត​ឱ្យ​តារាផ្សេងទៀត​ដែរ​។

15. Sunmi — 250 សំឡេង​ឆ្នោត​

តាំង​ពី​នៅជា​សមាជិក្រុម Wonder Girls ម្ល៉េះ Sunmi តែ​មាន​ចំណែក​ក្នុ​ង​កា​រចូល​រួម​ផលិ​តចង្វាក់​ភ្លេច​ និង​ទំនុក​ច្រៀង​ឱ្យ​ក្រុម​របស់​ខ្លួន​។

14. Lee Chanhyuk (Akdong Musicians) — 283 សំឡេង​ឆ្នោត​

ក្រៅ​ពី​សំឡេង​ Chanhyuk នៅមាន​ទេព​កោសល្យ​មួយ​ទៀត​ នោះគឺជា​ផលិតករ​និពន្ធ​ចម្រៀង​។

13. Song Mino (WINNER) — 316 សំឡេង​ឆ្នោត​

ចម្រៀង​ទាំង​អស់​ក្នុងអស់​ក្នុង​អាល់​ប៊ុម XX គឺ​ត្រូវ​បាន​និពន្ធ​ដោយ​ Mino ផ្ទាល់​។

12. Woozi (SEVENTEEN) — 347 សំឡេង​ឆ្នោត​

Woozi គឺ​ជាផលិត​ករ​ដ៏​ល្បី​ម្នាក់​ក្នុង​ឧស្សាហកម្ម​ចម្រៀង​កូរ៉េ ហើយ​ភាគ​ច្រើន​បទ​របស់​ SEVENTEEN គឺគេជា​អ្នក​និពន្ធ។

11. Hui (Pentagon) — 426 សំឡេង​ឆ្នោត​

បទ​ភាគច្រើន​​របស់ក្រុម Pentagon ត្រូវ​បាននិពន្ធ​ដោយ​ Hui។

10. Soyeon [(G)I-DLE] — 522 សំឡេង​ឆ្នោត​

Soyeom មិន​ត្រឹមតែង​ចម្រៀង​ឱ្យ​ក្រុម​របស់ខ្លួន​ទេ ក៏​នៅនិពន្ធ​សម្រាប់​តារាចម្រៀង​ផ្សេង​ទៀត​ដែរ​។

9. Zico — 748 សំឡេង​ឆ្នោត​

ដើមឡើយ​ Zico មិន​ធ្លាប់​ចង់​ធ្វើ​ជា​ផលិ​តករទេ ប៉ុន្ដែ​ពេល​គេ​ព្យាយាម​ធ្វើ​ម្ដង ទេពកោសល្យ​អស្ចារ្យ​របស់​គេ​ក៏​បង្ហាញឡើង​។

8. G-Dragon — 923 សំឡេង​ឆ្នោត​

G-Dragon ជា​មនុស្ស​ម្នាក់​ដែល​មាន​ពហុ​ទេពកោសល្យ​ ក្នុង​នោះមាន​ទាំងជា​ផលិតករ ជា​អ្នក​និពន្ធ និង​ជា​អ្នក​រក​ស៊ីទៀត​។

7. Baekho (NU’EST) — 2093 សំឡេង​ឆ្នោត​

Baekho ដំបូងឡើយ​បាន​និពន្ធ​ចម្រៀង​សម្រាប់​ NU’EST ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​ផលិតករ និង​និពន្ធចម្រៀង​ឱ្យ​តារាផ្សេងទៀត​ជា​ច្រើន​។

6. IU — 2774 សំឡេង​ឆ្នោត​

IU ជោគ​ជ័យ​ខ្លាំង​ក្នុង​អាជីព​ជាតារារបស់​នាង និង​បានសាងកេរ្ដិ៍ឈ្មោះ​ជា​ផលិ​តករ​ដ៏​ល្បី​ម្នាក់​ដែរ​។

5. Daehwi (AB6IX) — 6932 សំឡេង​ឆ្នោត​

Daehwi ចាប់​រៀន​ផ្នែក​និពន្ធ​តាំង​ពីវ័យ​ជំទង់​ម្ល៉េះ។

4. RM (BTS) — 8441 សំឡេង​ឆ្នោត​

តាំង​ពីបទរបស់​ BTS រហូត​ដល់​ mixtape របស់​ខ្លួន RM គឺ​មានចំណែក​ក្នុង​ការ​និពន្ធ​ទាំង​អស់​។

3. Young Tak — 19,485 សំឡេង​ឆ្នោត​

Young Tak ចេញ​ប្រឡូក​ក្នុង​សិល្បៈ​ទាំង​ជា​តារាចម្រៀង​ទោល ទាំង​ជា​ផលិត​ករ។

2. Suga (BTS) — 38,614 សំឡេង​ឆ្នោត​

សម្រាប់​ទេពកោសល្យ​ខាង​ផលិ​តចម្រៀង​ Suga ទទួល​បាន​សំឡេង​ឆ្នោត​រហូត​ដល់​ជាង 28%។

1. V (BTS) — 53,448 សំឡេង​ឆ្នោត​

V គ្រប់​គ្រង​តំណែង​លេខ​១ ក្នុង​បញ្ជី​នេះ ជាមួយ​សំឡេង​ឆ្នោត​ប្រមាណ 39% នៃ​សំឡេង​ឆ្នោត​។ តាំង​ពី​អាល់​ប៊ុម “Blue & Grey” រហូត​ដល់​ “BE” តារាប្រុ​ស​រូប​នេះ​គឺ​មាន​ចំណែក​ក្នុង​ការ​និពន្ធ​ទាំង​អស់​៕

 

ប្រភព៖  koreaboo

(Number Of Views: 1,442 times)