SHINee ជាប់​នៅ​តារាង iTunes ជា​ច្រើន​​ជាមួយការ​វិល​វិញ​លើ​ក​នេះ!

អាល់​ប៊ុម​ថ្មី “Don’t Call Me” ត្រូវ​បានបញ្ចេញ​កាលពី​ល្ងាច​ថ្ងៃទី២២ ខែកុម្ភៈ ព្រមគ្នា​ជាមួយវីដេអូចម្រៀង​ក្រប​មុខ​។ ក្រោយ​អាល់​ប៊ុម​ទាំង​មូល​លេច​មុខ​ក្នុ​ង​ទីផ្សារ​មិន​យូរ​ប៉ុន្មាន វា​ក៏អាចគ្រប់​គ្រង​ចំណាត់​ថ្នាក់​លេខ​១ ក្នុ​ងតារាង iTunes Top Album នៅប្រទេស​ជា​ច្រើនជុំ​វិញ​ពិភព​លោក ក្នុ​ងនោះ​រួម​មាន​៖ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស សិង្ហបុរី ប្រេស៊ីល ឥណ្ឌា ម៉ាឡេស៊ី ម៉ិកស៊ិក ឥណ្ឌូនេស៊ី ហ្វីលីពីន អេស្ប៉ាញ ថៃ និង​ផ្សេង​ទៀត។

លើស​ពី​នេះ អាល់​ប៊ុម​ទាំង​មូល​ក៏​ជាប់​នៅតារាង​លក់របស់​ប្រទេស​ចិន​ QQ Music និង Kuwo Music និងតារាង​កំពូល​ទាំង ១០០ នៃ Line Music របស់​ជប៉ុន​ដែរ​។

ចំណែក​បទ​ក្រប​មុខ​ “Don’t Call Me” ជាប់​នៅ​លេខ​រៀង​ទី១ ក្នុង​តារា​ង​អន​ឡាញ​ធំៗរបស់​កូរ៉េ​ ដូច​ជា​ Bugs, Genie និង Vibe។

អប​អរសាទរ​ SHINee!

 

ប្រ​ភព៖  soompi

(Number Of Views: 1,786 times)