L ក្រុម INFINITE បាន​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ដោយ​ស្ងប់​ស្ងាត់​ក្នុង​នាម​ជា​ប៉ូលិសក្នុង​តំបន់​។

យោង​តាមការ​បញ្ចេញ​របស់​ផលិ​តកម្ម Management 2SANG បាន​ឱ្យ​ដឹង​ថា​ តារាប្រុស​រូប​នេះ​បាន​ចូល​បំពេញ​ភារកិច្ច​កាល​ពីល្ងាច​មិញ (២២ កុម្ភៈ) ហើយ​មុន​ចាប់​ផ្តើម​ចេញ​បំពេញ​កាតព្វ​កិច្ច​ជា​ផ្លូវ​ការ​ គេ​នឹង​ត្រូវ​ហ្វឹកហាត់​ថ្នាក់មូល​ដ្ឋាន​ចំនួន​ ៥ សប្ដាហ៍។

កាល​ពីថ្ងៃទី២១ កុម្ភៈ តារាចម្រៀង-សម្ដែង​ ប្រុស​រូប​នេះ​បាន​បង្ហោះ​ឃ្លីប​ពិសេស​និយាយ​លា​អ្នក​គាំទ្រ​៖ “ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ល្អ​បំផុត​ ហើយនឹង​បង្ហាញ​អ្នក​នូវ​រាងកាយ​ពាំមាំ​ពេល​ខ្ញុំ​ត្រលប់​មក​វិញ​នៅ​ខែសីហា ឆ្នាំ​ក្រោយ ដូច្នេះអ្នកត្រូវ​ថែសុខភាពឱ្យ​​រឹងមាំ​រហូត​ដល់​ពេល​នោះ“។

សូម​ឱ្យ​សំណាង​ល្អ L!

 

ប្រ​ភព៖  allkpop

(Number Of Views: 82 times)