សម្រាប់សិស្សត្រៀមប្រឡងចូលសកលនៅកូរ៉េខាងត្បូង បទទាំងនេះត្រូវហាមប្រាមស្ដាប់ដាច់ខាត
មានចម្រៀងខ្លះស្ដាប់ម្ដងមិនពិរោះទេ តែពេលយើងស្ដាប់ច្រើនដង វាក៏ជាប់ក្នុងខួក្បាល។ វាជារឿងពិត បើទោះបីមិនមែនផ្លូវការ ប៉ុន្ដែអំឡុងពេលត្រៀមប្រឡងចូលសកលក្នុងប្រទេសកូរ៉េខាងត្បូង សិស្សានុសិស្សគឺត្រូវបានហាមប្រាមស្ដាប់បទចម្រៀងទាំងនេះ ព្រោះវាអាចនឹងក្លាយជាមូលហេតុធ្វើឱ្យពួកគេមើលមេរៀនលែងចូល។
1/ SHINee – បទ “Ring Ding Dong”
“Ring Ding Dong” ជាបទល្បីរបស់ SHINee ហើយក៏ជាប់លេខ១ ក្នុងនាមជាបទហាមស្ដាប់ពេលត្រៀមប្រឡង។
2/ BTS – បទ “Go Go”
ឃ្លា “yolo yolo”, “dollar dollar” ក្នុងបទចង្វាក់ B-side របស់ក្រុម BTS មួយនេះ នឹងដក់ជាប់ក្នុងក្បាល បើសិនអ្នកស្ដាប់លើសពីម្ដង។
3/ Red Velvet – បទ “Dumb Dumb”
ស្ដាប់បទនេះហើយមិនបាច់ធ្វើអីទេ ឃ្លា “Dumb Dumb” នឹងត្រូវអ្នកទន្ទេញជាប់។
4/ Red Velvet – បទ “Zimzalabim”
ក្រៅពី “Dumb Dumb” ក្រុម Red Velvet នៅមានបទមួយទៀតដែលត្រូវហាមស្ដាប់សម្រាប់សិស្សត្រៀមប្រឡង នោះគឺបទ “Zimzalabim”។
5/ BLACKPINK – បទ “DDU-DU-DDU-DU”
ទាំងភ្លេង ទាំងឃ្លាច្រៀង ធ្វើឱ្យបទ “DDU-DU-DDU-DU” ជាបទដែលស្ដាប់ហើយជក់ចិត្តខ្លាំង។
6/ MOMOLAND – បទ “BBoom BBoom”
“BBoom BBoom” ជាបទមួយដែលស្ដាប់ហើយធ្វើឱ្យអ្នកចង់រាំតាម។
7/ Super Junior – បទ “Sorry, Sorry”
“Sorry, Sorry” ល្បីខ្លាំងណាស់កាលអំឡុងឆ្នាំ ២០០៩ និងបើសិនស្ដាប់ហើយ អ្នកមិនងើបឈរច្រៀងតាមគឺមិនកើត។
8/ SF9 – បទ “O Sole Mio”
“O Sole Mio” គឺជាបទមួយស្ថិតក្នុងបញ្ជីហាមស្ដាប់សម្រាប់សិស្សអំឡុងពេលរដូវកាលប្រឡង។
9/ T-ARA – បទ “Bo Peep Bo Peep”
បទនេះទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់កាលឆ្នាំ ២០១១ ហើយព្រោះឃ្លាច្រៀងស៊ីគ្នាជាមួយមួយចង្វាក់ភ្លេងនោះ ធ្វើឱ្យអ្នកស្ដាប់សឹងច្រៀងបទផ្សេងមិនកើត។
10/ SS501 – បទ “U R Man”
ក្រៅពី “Ring Ding Dong” បទមួយទៀតដែលជាប់លេខ១ ក្នុងនាមជាបទហាមស្ដាប់ពេលប្រឡងគឺបទ “U R Man” របស់ក្រុម SS501៕
ប្រភព៖ koreaboo