កាល​ពី​ថ្ងៃទី២១ ខែកុម្ភៈ វិទ្យា​ស្ថាន​ Korea Corporate Reputation Institute បាន​ប្រកាស​ឱ្យ​ដឹង​ពី​ចំណាត់​ថ្នាក់​តារា​ចម្រៀង​ល្បី​ ដែល​ជា​ពេល​ Jimin ក្រុម BTS បាន​ជាប់​លេខ ១ ទៀតហាក់​គ្មាន​អ្នក​ប្រជែង​យក​បាន ​ជា​តារា​ល្បី​ជាង​គេ​ក្នុង​ចំណាត់​ថ្នាក់​នេះ​ ដោយ​ជោគ​ជ័យ​នេះ​​បន្ថែម​ចូល​ក្នុង​កំណត់​ត្រា​របស់​គាត់​ ក្លាយ​ជា​តារា​ចម្រៀង​ដំបូង​ និង​តែ​មួយ​គត់​ដែល​ជាប់​លេខ ១ ចំនួន ១៨ ដង​ច្រើន​ជាង​គេ​។​

វិទ្យា​ស្ថាន​ Korea Corporate Reputation Institute នេះ​បាន​វិភាគ​វាយ​តម្លៃ​ទៅលើ សន្ទស្សន៍​ប្រជា​ប្រិយ​ភាព​ ដោយ​វាយ​​តម្លៃ​ចំពោះ​សន្ទស្សន៍​ចូល​រួម​​របស់​អ្នក​ប្រើ​ប្រាស់​ សន្ទស្សន៍​សារ​ព័ត៌មាន​ សន្ទស្សន៍​សហគមន៍ និង​សន្ទស្សន៍​ការ​ប្រាស្រ័យ​ទាក់​ទង​ចាប់​ពី​ថ្ងៃទី២១ ខែមករា ដល់​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ ដោយ​ដក​ទិន្នន័យ​ចំនួន 285,034,563 ពី​ចំណាត់​ថ្នាក់​ប្រជា​ប្រិយភាព​តារា​ចម្រៀង​ទោល​។​ ធៀប​ទៅ​នឹង​ទិន្នន័យប្រជា​ប្រិយ​ភាព​​ 259,838,413 ក្នុង​ខែ​មករា ឆ្នាំ២០២១​ វា​កើនបាន​ 9.70%។

សន្ទស្សន៍​ចំណាត់​ថ្នាក់​ប្រជា​ប្រិយ​ភាព​គឺជា​សញ្ញា​សម្គាល់​មួយ​បង្កើត​ឡើង​ដោយ​វិភាគ​ទិន្នន័យ​ប្រជា​ប្រិយ​ភាព​ទាំង​ស្រុង​បន្ទាប់​ពី​ឃើញ​ទម្លាប់​របស់​អ្នក​ប្រើ​ប្រាស់​តាម​អន​ឡាញ​បាន​ជះ​ឥទ្ធិពល​ដ៏​ធំ​មួយ​ដល់​ការ​ប្រើ​ប្រាស់​ប្រែន​​។​

តាម​រយៈ​ការ​វិភាគ​នៃ​ប្រជា​ប្រិយ​ភាព​ផ្ទាល់​ខ្លួន​របស់​តារា​ចម្រៀង​ ពួក​គេ​អាច​ធ្វើ​ការ​វិភាគ​​នូវ​ការ​វាយ​តម្លៃ​វិជ្ជមាន​នៃ​ប្រជា​ប្រិយ​ភាព​ផ្ទាល់​របស់​តារា​ចម្រៀង​ ចំណាត់​អារម្មណ៍​សារ​ព័ត៌មាន និង​ចំណាប់​អារម្មណ៍​អតិ​ថិ​ជន និង​ការ​ទំនាក់​ទំនង​ ដោយ​រួម​ទាំង​ការ​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​កែសម្រួល​ផ្សេង​ៗ​ទៅ​នឹង​ប្រជា​ប្រិយ​ភាព​ផ្ទាល់​របស់​តារា​ចម្រៀង​។

Jimin បន្ត​កាន់​កាប់​កៅ​អី​កិត្តិ​យស​លេខ ១ ចំនួន​ ១៨ ដង​ ដោយ​ជោគ​ជ័យ​នេះ​បន្ត​ជួយ​ឱ្យ​គាត់​គ្រង​ងារ​ជា “អធិរាជ​ប្រែន” ក្នុង​កំណត់​ត្រា​របស់​គាត់​។​

ចំណាត់​ថ្នាក់​សមាជិក​ក្នុង​ក្រុម BTS ៖

#1 Jimin

#5 Taehyung

#8 Jungkook

#9 Jin

#12 Suga

#13 J-hope

#15 RM

Jimin’s #1brand reputation ត្រូវ​បាន​វិភាគ​ ដូច​ជា សន្ទស្សន៍ការ​ចូល​រួម 741,913 សន្ទស្សន៍សារ​ព័ត៌មាន 1,277,377 សន្ទស្សន៍ទំនាក់​ទំនង 4,709,992 សន្ទស្សន៍សហគមន៍ និង​សន្ទស្សន៍ប្រជា​ប្រិយ​ភាព​សរុប 10,940,994។ ធៀប​ទៅនឹង​ 8,016,940 សន្ទស្សន៍ប្រជា​ប្រិយ​ភាព​របស់ Jimin ក្នុង​ខែ​មករា វាកើន​ 36.47%។

ឃ្លា​ចំណាត់​ថ្នាក់​ខ្ពស់​មួយ​ចំនួន​ក្នុងការ​វិភាគ​ពាក្យ​គន្លឹះ​របស់ Jimin រួម​មាន “Christmas Love” “Filter” និង​ “ARMY” ខណៈ ពាក្យ​ពាក់​ព័ន្ធនឹង​ចំណាត់​ថ្នាក់​ខ្ពស់​រួមមាន “breakthrough,” “perfect,” និង​ “public”។ តាម​វិភាគ​ទៅលើ ភាព​វិជ្ជមាន​អវិជ្ជមាន​របស់ Jimin បង្ហាញ​ 87.53%ពិន្ទុ នៃ​ប្រតិ​កម្ម​វិជ្ជមាន​។​

hashtags អបអរ Jimin ទទួល​បានការចាប់​អារម្មណ៍នៅ​គ្រប់​ទី​កន្លែង​ភ្លាម​នៅ​កូរ៉េ​ពីសេចក្តីប្រកាស​ដូច​ជា  #우리지민또1위했네 (Jimin របស់​យើង​បាន​លេខ ១ ទៀត​ហើយ​),  #우리지민 (Our Jimin) និ​ង​  #필터1주년축하해 (Congratulations Filter for 1st Anniversary) ក្នុងការ​អបអរ​ខួប​ ១ ឆ្នាំ​របស់ Filter។

ប្រភព៖ allkpop

(Number Of Views: 283 times)