ក្រោយពាក្យចោទប្រកាន់ Soojin ក្រុម (G)I-DLE បង្ហោះសារនៃរឿងរ៉ាវ តែមើលទៅអាចមិនចប់ត្រឹមហ្នឹង
Soojin ក្រុម (G)I-DLE បង្ហោះសារ ក្រោយមានគេចោទថានាងធ្លាប់ជាជើងកាងកាលនៅរៀន៖
“សួស្ដី នេះគឺ Soojin។ ក្រោយគិតយ៉ាងយូរ ខ្ញុំក៏សម្រេចចិត្តសរសេរសារនេះ។ កាលខ្ញុំនៅជាសិស្ស ខ្ញុំតែងលេចធ្លោជាងគេ ហើយវាជាការពិតដែលពាក្យចចាមអារ៉ាមចោទប្រកាន់តែងកើតឡើងនៅជុំវិញខ្ញុំ។ ខ្ញុំព្រមទទួលថាខ្ញុំមិនមែនជាសិស្សល្អ ហើយក៏ជាការពិតដែលខ្ញុំធ្លាប់ជក់បារីពីរបីដង។ ខ្ញុំជាក្មេងមានបញ្ហាពិតមែនកាលពីមុន ប៉ុន្ដែខ្ញុំឈប់ជក់យូរណាស់ហើយ។ ខ្ញុំជឿថាទោះបីខ្ញុំបានព្យាយាមកែប្រែខ្លួនយ៉ាងណាក៏ដោយ តែនៅមានរឿងអាម៉ាស់ខ្លះដែលខ្ញុំបានធ្វើ ហើយគួរសូមទោស ហើយនេះជាដើមហេតុនៃរឿងគ្រប់យ៉ាងដែលកំពុងកើតឡើង។ ប៉ុន្ដែនៅមានពាក្យខ្លះខ្ញុំចង់និយាយ ខ្ញុំតែងមិនអើពើនឹងពាក្យចចាមអារ៉ាមទាំងនោះ តែពេលនេះខ្ញុំត្រូវធ្វើអ្វីខ្លះព្រោះអ្នកគាំទ្ររបស់ខ្ញុំកំពុងពិបាកចិត្ត។
អ្នកអាចមិនជឿខ្ញុំ ប៉ុន្ដែខ្ញុំនឹងរៀបរាប់អ្វីដែលចាំបាន។
ខ្ញុំគិតថាខ្ញុំធ្លាប់ជាមិត្តរបស់អ្នកដែលបង្ហោះសារថ្ងៃនេះ។ ខ្ញុំធ្លាប់ទៅញ៉ាំបាយនៅផ្ទះនាង ហើយថែមទាំងធ្លាប់ទៅមើលកុនជាមួយបងស្រីនាងទៀតផង។ បងស្រីដែលមានម្ដងនោះណែនាំឱ្យខ្ញុំប្ដឹងប៉ូលិសពេលខ្ញុំទទួលបានសារគំរាមពីសិស្សច្បងក្នុងសាលា ហើយខ្ញុំតែងអរគុណគាត់មករហូត។
ក្នុងសារដែលនាងបានបង្ហោះ ខ្ញុំរកឃើញមូលហេតុដែលនាងឈប់រាប់អានខ្ញុំ។ ខ្ញុំចាំបានថាយើងធ្លាប់វាយគ្នាព្រោះនាងមិនរក្សាសន្យា។ ខ្ញុំខឹងកាលនោះព្រោះវាមិនមែនតែមួយលើកទេ ហើយខ្ញុំក៏មិនបានដឹងទៀតថាកាលនោះនាងចង់នៅឆ្ងាយពីខ្ញុំ ដូច្នេះខ្ញុំខ្មាស់ ហើយចាំបានថា ខ្ញុំនិយាយស្ដីខ្លាំងៗដាក់នាង។ បងស្រីនាងគឺជាអ្នកលើកទូរសព្ទ ហើយស្ដីឱ្យខ្ញុំវិញ ខ្ញុំសូមទោស ហើយក៏បិទទូរសព្ទ។ ចាប់តាំងពីពេលនោះ យើងក៏ឈប់រាប់អានគ្នា និងស្អប់គ្នា។
ប៉ុន្ដែពេលនេះ ខ្ញុំចង់បកស្រាយរឿងខ្លះ។
ដំបូងគឺ ខ្ញុំមិនដែលប្រើហឹង្សាលើនាងទេ ទីពីរ ខ្ញុំក៏មិនដែលជិះម៉ូតូដែរ ទីបីរ ខ្ញុំមិនដែលផ្ញើសារទៅគំរាមនណាឡើយ ទីបួន ខ្ញុំមិនដែលលួចឯកសណ្ឋានសាលារបស់នាង និងចុងក្រោយ ខ្ញុំមិនដែលបាននិយាយជាមួយ Seo Sin Ae។ ខ្ញុំសូមទោសព្រោះគិតថាខ្ញុំបានធ្វើឱ្យនាងឈឺ។ រឿងទឹកផ្លែឈឺនោះខ្ញុំចាំមិនបានទេ ប៉ុន្ដែខ្ញុំជឿថាខ្ញុំមិនធ្លាប់ធ្វើអាក្រក់បែបនោះឡើយ។
ខ្ញុំសូមទោសដែលរឿងរ៉ាវជីវិតបុគ្គលរបស់ខ្ញុំក្លាយជាពិភពបញ្ហា ហើយខ្ញុំសូមទោសទៅកាន់អ្នករាល់គ្នាដែលធ្លាប់ឈឺព្រោះទង្វើមិនចេះគិតរបស់ខ្ញុំ“។
ប៉ុន្ដែរឿងអាចមិនបញ្ចប់ត្រង់នេះ ព្រោះបន្ទាប់ពីសាររបស់ Soojin ត្រូវបានបង្ហោះ បងស្រីរបស់ម្ចាស់សារចោទប្រកាន់ Soojin ក៏ចេញមុខខំមិន “មែន យើងនឹងសរសារសំរាយឱ្យ បើសិននាងមិនចាំ”៕
ប្រភព៖ allkpop