Jennie ក្រុម BLACKPINK បាន​ធ្វើ​ជា fashion editor ​ដំបូង​សម្រាប់​ Vogue Korea!

តារា​ចម្រៀង​ពហុ​ជំនាញ​រូប​នេះ​ថ្មីៗ​នេះ បាន​ប្រាប់​ថា បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ថត​រូប​សម្រាប់​ទស្សនា​វដ្តី Vogue Korea ចេញ​ក្នុង​ខែ​មីនា ។ យោង​តាម​ទស្សនា​វដ្តី​នេះ​ឱ្យដឹង​ថា នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល Jennie បាន​ចូល​រួម​ចំណែកជួយ​​ក្នុង​ការ​ថត​រូប​ដែរ​ ដោយ​មិន​គ្រាន់តែ​ធ្វើ​ជា​ម៉ូឌែល​ឈរ​ថត​នៅ​ខាង​មុខ​កាមេរ៉ា​ប៉ុណ្ណោះទេ​។

Jennie បាន​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​នឹង​ស្តាយ​បែ​ប​មនុស្ស​ពេញ​វ័យ​រួម​ជាមួយ​នឹង​បរិយ៉ា​កាស​បែប​ប្លែក​ មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ​ទាំង​ឋិត​ក្នុងរូប​ស​ខ្មៅ និង​រូប​ពណ៌​។​

មិន​ដូច​ជា​រូប​ភាព​ពីមុន​របស់នាង​ទេ​ រូប​ភាព​នេះ​មើល​ទៅ​មាន​ទឹក​មុខ​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ និង​បង្ហាញ​ជំហ​មើល​ទៅ​គួរ​ឱ្យលង់ ថែម​ទាំង​មាន​ការ​ផាត់​មុខយ៉ាង​ល្អ​ឥត​ខ្ចោះ​​ និង​រើស​ម៉ូត​សម្លៀក​បំពាក់​គួរ​ឱ្យ​ទាក់​ទាញ​ទៀត​ផង​។​

 

ការ​ធ្វើ​ជា fashion editor ដំបូង​នេះ​ធ្វើ​ឱ្យ​ Jennie កាន់​តែ​​អស្ចារ្យ​ បើ​រម្លឹក​ពី​​បទ​សម្ភាសន៍របស់​នាង​​ពីមុន​។​ ក្នុង​ឆ្នាំ២០១៨ គេ​បាន​សួរ​នាង​ថា នឹង​ធ្វើ​អ្វី​វិញ​បើ​មិន​ធ្វើ​ជា​តារា​ចម្រៀង​ ហើយ​នាង​បាន​ជ្រើស​រើស​យក​អាជីព​ជា​ magazine editor ឬ អ្នក​ឌីហ្សាញ​ម៉ូត (fashion designer) ​។

វា​កើត​ឡើង​មែន​ Jennie អាច​សម្រេច​នូវ​អ្វី​ក៏ដោយ​ដែល​នាង​ប្រាថ្នា​ចង់​ធ្វើ​មែន​! នាង​មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ដែល​ជោគ​ជ័​យ​ម្នាក់​ទេ នាង​ឥលូវ​អាច​បន្ថែម​ fashion editor និង​ stylist   លើ​រូប​ភាព​របស់​នាង​។

តោះ​ទៅ​មើល​​រូប​ភាព​​មួយ​ចំនួន​របស់ Jennie នៅ​ខាង​ក្រោម ដោយ​នាង​ជា​ fashion editor ដោយ​ខ្លួន​ឯង​ ​!

ប្រភព៖ koreaboo

(Number Of Views: 388 times)