Jackson ក្រុម GOT7 ថ្មីៗ​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុ​ងកម្មវិធី “GET REAL” ហើយ​បង្ហើប​ថា​ គេ​មិន​ត្រូវ​បាន​អនុញ្ញាត្ត​ឱ្យ​ប្រូម៉ូត​អាជីព​ទោល​ក្នុង​ប្រទេសកូរ៉េ​ត្បូង​ទេ​ ដោយ​យោង​តាម​កុង​ត្រា​របស់ផលិតកម្ម JYP Entertainment។

Jackson បង្ហាញ​ខ្លួន​ក្នុង​កម្មវិធីក្នុង​នាម​ជា​ភ្ញៀ​វ​កិត្តិយស​ពិសេស ព្រម​ទាំង​ជជែករឿង​រ៉ាវ​ផ្សេងៗ​ជា​ច្រើន​។ ប៉ុន្ដែអ្វីដែលអ្នកគាំទ្រ​ចាប់អារម្មណ៍​បំផុត​នោះគឺ គម្រោង​នាពេល​អនាគត​របស់​ GOT7។ ហ្វេន​ច្រើន​នាក់​បាន​ចែក​រំលែកនៃឃ្លាបកប្រែ​ពីសារ​សំឡេង​ដែល​ Jackson និយាយ​ពី​គម្រោង​របស់ GOT7 សម្រាប់​ឆ្នាំ​ក្រោយ​។

Jackson ចាប់​ផ្ដើមអធិប្បាយដោយ​ប្រាប់​ថា​ គេមាន​គម្រោង​ត្រលប់​ទៅ​កូរ៉េ​ដើម្បី​ប្រូម៉ូត​អាជីព​ទោល​ជា​ផ្លូវ​ការ​៖ “ខ្ញុំនឹង​ចាប់​ផ្ដើម​ប្រម៉ូត​នៅកូរ៉េ​វិញ​ក្នុង​ឆ្នាំ​នេះ។ យើងទើប​តែបញ្ចប់​កុង​ត្រា​ជាមួយ​ផលិតកម្ម JYP Entertainment“។ តារាប្រុស​រូប​នេះ​នៅ​ប្រាប់​បន្ថែម​ទៀត​ថា​ សមជិក​ផ្សេងទៀត​ក៏​កំពុង​ផ្ដោត​លើ​អាជីព​ទោលរៀងៗ​ខ្លួលដែរ​។

អ្នក​គាំទ្រជាច្រើន​ភ្ញាក់​ផ្អើល​ខ្លាំង​ពេល​ដឹង​ថា​ Jackson បាន​ត្រឹម​ត្រៀមគម្រោង​ប្រូម៉ូត​នៅកូរ៉េ​ក្នុង​ឆ្នាំ​នេះព្រោះ​គេ​មិន​អនុញ្ញាត្តឱ្យ​ចេញសកម្មភាព​ទោល​ទេ​ ព្រោះ​​វាគឺ​លក្ខណ​មួយ​ក្នុង​កុង​ត្រា​ជាមួយ JYP Entertainment។ តែពេល​នេះ កិច្ចសន្យាបានបញ្ចប់​ ហើយ Jackson ក៏អាច​ផ្សាព្វ​ផ្សាយខ្លួន​ម្ដង​ទៀត​ជាមួយ​ចម្រៀង​ទោល​ និង​អាច​រាក់ទាក់​ហ្វេន​នៅកូរ៉េ​ខាង​ត្បូង​ដែរ​។

 

ប្រ​ភព៖  allkpop

(Number Of Views: 603 times)