Jisoo ក្រុម BLACKPINK ក្លាយជាម៉ូឌែលថ្មីរបស់ ‘itMICHAA’ ជំនួស Seohyun ក្រុម Girls’ Generation
កាលពីថ្ងៃទី១៨ ខែកុម្ភៈ យីហោម៉ូតរបស់ស្ត្រីឈ្មោះ ‘itMICHAA’ បានប្រកាសជាផ្លូវការនូវឈ្មោះម៉ូឌែលថ្មីរបស់ពួកគេគឺ Jisoo ក្រុម BLACKPINK។ យីហោនេះនឹងចេញកាតូឡុករដូចក្តៅ/រដូវផ្ការីក ឆ្នាំ2021 ដែលមានវត្តមានម៉ូឌែលថ្មីគួរឱ្យស្រឡាញ់របស់ពួកគេនាពេលឆាប់ៗ ដើម្បីចាប់ផ្តើមយុទ្ធនាការរបស់ Jisoo ជាមួយនឹងយីហោ ‘itMICHAA’ ។
លើសពីនេះ Jisoo នឹងគ្រងតំណែងម៉ូឌែលថ្មីរបស់ ‘itMICHAA’ ជំនួស Seohyun ក្រុម Girls’ Generation ដែលនាងជាម៉ូឌែលយ៉ាងយូររបស់យីហោម៉ូតស្ត្រីនេះ។ ថ្មីៗនេះ ‘itMICHAA’ ក៏បានផ្ញើកាហ្វេមួយរទេះសម្រាប់ជាការលើកទឹកចិត្តដល់ Jisoo ដល់កន្លែងថតភាពយន្តភាគ ‘Snow Flower’ របស់ទូរទស្សន៍ JTBC ៕
ប្រភព៖ allkpop
(Number Of Views: 196 times)