D.O ក្រុម EXO ប្រកាសកាន់កាប់តំណែងតួឯកប្រុសក្នុងភាពយន្តថ្មី “Secret”
យោងតាមការប្រកាសនៅថ្ងៃទី១៥ ខែកុម្ភៈ បានឱ្យដឹងថា D.O. នឹងមានវត្តមានក្នុងគម្រោងភាពយន្តថតតាមរឿងតៃវ៉ាន់មានចំណងជើងថា “Secret” កាលពីឆ្នាំ ២០០៨។
វាគឺជាខ្សែរឿងមនោសញ្ចេតនារៀបរាប់ពីអ្នកលេងព្យាណូម្នាក់ដែលប្ដូរទៅសាលាថ្មី ហើយបានជួបជាមួយមនុស្សស្រីដេញណូតភ្លេចអាថ៌កំបាំងក្នុងបន្ទប់ហាត់សម។
D.O នឹងសម្ដែងជាតួឯកប្រុស ដែលក្នុងភាពយន្តដើមគឺត្រូវបានសម្ដែងដោយ Jay Chou។ ចំណែកតួឯកស្រីគឺនៅពុំបានជ្រើសរើសនៅឡើយទេ។ គម្រោងភាពយន្តកូរ៉េមួយនេះនឹងដឹកនាំដោយផលិតករ Seo Yoo Min អ្នកដែលធ្លាប់ដឹកនាំរឿងល្បីៗជាច្រើន៕
ប្រភព៖ soompi
(Number Of Views: 148 times)