Mark ក្រុម GOT7 នឹង​ចេញ​ចម្រៀង​ថ្មី​មួយ​បន្ទាប់​បាន​ដើរ​ចេញ​ពី​ផលិត​កម្ម JYP Entertainment។ នៅថ្ងៃទី២១ ខែមករា Mark បាន​បង្ហាញ​នូវ​រូបភាព​ឃោសនា​នេះ​រួម​ជាមួយនឹង​សេចក្តីប្រកាស​ថា គាត់​នឹង​ចេញ​ចម្រៀង​មួយ​បទក្រោម​ចំណង​ជើ​ងថា “One in a Million” ​ដែល​ជា​កិច្ច​សហការ​ប្រតិ​បត្តិការ​ជាមួយ​នឹង​ផលិតករ​ EDM និង​ឌីជេ DJ Sanjoy។ គាត់​គឺ​ជា​សមាជិក​ក្នុង​ក្រុម  GOT7  ដំបូង​គេ​ដែល​ប្រកាស​ចេញ​ចម្រៀង​ថ្មី​មួយ​បន្ទាប់ពី​ពួក​គេ​បាន​ចាក​ចេញ​ពីផលិតកម្ម JYPE កាល​ពី​សប្តាហ៍កន្លង​ទៅ​។​

បទ​ “One in a Million” របស់ Mark ត្រូវ​បាន​គេ​គ្រោង​នឹង​ចេញ​នៅថ្ងៃទី១២ ខែកុម្ភៈ​ ។ សូម​បន្ត​តាម​ដាន​ព័ត៌មានបន្ថែម​ពី​ Mark និង​ក្រុម GOT7។ នៅសារ​ព័ត៌មាន​ដទៃទៀត​បាន​លើក​ឡើងថា “ឆាណែល​យូធូបរបស់ Mark មាន​អ្នក subscriber ១ លាន​នាក់​។ តាម​សេចក្តីរាយការណ៍ គាត់​នឹង​ផ្តោត​លើ​ប៉ុស្តិ៍​នេះ​ក៏ដូច​ជា​ចម្រៀង​ទោល​ពេល​គាត់​ត្រលប់​ទៅអាមេរិក​។​

ប្រភព៖ allkpop

(Number Of Views: 337 times)