គម្រោងក្រុមចម្រៀងស្រីកូរ៉េថ្មីទាំង ១០ អាចនឹងចេញមុខក្នុងឆ្នាំ ២០២១
វិស័យចម្រៀងរបស់កូរ៉េដុះដាលឡើងជារើយៗ អាចវាយលុកចូលក្នុងទីផ្សារបរទេស និងរកចំណូលបានមិនចេះតិចក្នុងរយៈពេលមួយឆ្នាំៗ។ ដោយឡែកសម្រាប់ឆ្នាំ ២០២១ នេះ គម្រោងវិលវិញជាច្រើនរបស់តារាចម្រៀងបានប្រកាសជាបន្តបន្ទាប់ ក្នុងនោះមានទាំងទោល ទាំងក្រុម។ ក្រឡែកទៅមើលគម្រោងថ្មីវិញ ខាងក្រោមគឺជាក្រុមចម្រៀងស្រីទាំង ១០ ដែលអាចមានភាគរយខ្ពស់ថានឹងចេញមុខក្នុងឆ្នាំនេះ៖
១/ TRI.BE
TRI.BE គឺជាក្រុមមានសមាជិក ៧នាក់៖ Songsun, Kelly, Jinha, Hyunbin, Jia, Soeun, និង Mire។
២/ GAIA
GAIA ដើមឡើយជាក្រុម Gen-Z តែព្រោះការចេញចម្រៀងដំបូងរបស់ពួកគេមិនសូវទទួលបានជោគជ័យប៉ុន្មាន ពួកគេក៏បានផ្អាក ប៉ុន្ដែពេលនេះ ក្រុមបានផ្លាស់ប្ដូរដោយកាត់បន្ថយសមាជិកមកសល់ ៤នាក់វិញ៖ Nairu, Rina, Mari, និង Rosa ។
៣/ PURPLE KISS
PURPLE KISS គ្រោងចេញមុខនៅដើមឆ្នាំនេះ មានសមាជិក ៧នាក់៖ Park Jieun, Na Goeun, Dosie, Ireh, Yuki, Chaein, និង Swan (រូបក្រោម)។
៤/ ក្រុមរបស់ផលិតកម្ម Mystic Story
បច្ចុប្បន្ន ក្រុមនេះមិនទាន់មានឈ្មោះនៅឡើយ ដោយសមាជិកត្រៀមមាន ៦នាក់គឺ៖ Miyu, Sua, Suhyun, Haram, Tsuki, និង Siyoon។
៥/ Ggumnamu (Dream Tree)
៦ នាក់នេះគឺជាសិស្សហ្វឹកហាត់ក្នុងផលិតកម្ម WM Entertainment ពួកគេឈ្មោះ៖ Chaeyeon, Hyunseo, Seunghyun, Yeongin, Chaewon, និង Joowon។
៦/ ZeroSix
ក្រុមថ្មីរបស់ផលិតកម្ម LIZ Entertainment មានគម្រោងចេញចម្រៀងដំបូងនៅខែក្រោយ ពួកគេមានគ្នា ៦នាក់៖ Xindy, Byeolha, Yehwa, SeoA, និង Davin។
៧/ PIXY
PIXY ជាក្រុមដែលមានសមាជិក ៦នាក់៖ Ella, Lola, Saetbyeol, Dia, Sua, និង Dajeong។
៨/ A-Girls (LIMETREE?)
ផលិតកម្ម A Entertainment គឺជាអ្នកបង្កើតក្រុមនេះ ពួកគេមានគ្នា ៧នាក់៖ Yunseon, Myunggyeong, Dahyeon, Suyeon, Shinyoung, Yubin, និង Jihyeon។
៩/ 05Class
ក្រុមនេះមានភាពពិសេសជាងគេត្រង់ថា សមាជិកទាំង ៧រូប គឺកើតក្នុងឆ្នាំ ២០០៥ ទាំងអស់ ពួកគេមានឈ្មោះ៖ Geumhee, Sua, Seoyeon, Yeham, Naeun, Yoonjeong, និង Duna។
១០/ World Dreams
ក្រុមមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់ WorldStar Entertainment ពួកគេមានគ្នា ៧នាក់៖ Soobin, Soyeon, Heewon, Hyejin, Yerim, Yejin, និង Kyuhyun៕