Kang Daniel បញ្ជាក់ថា នឹងវិលវិញនៅខែក្រោយ
Kang Daniel នឹងវិលវិញជាមួយនឹងអាល់ប៊ុមទោលវិលវិញដំបូងរបស់គាត់នៅខែក្រោយនេះ!
នៅថ្ងៃទី២១ ខែមករា ផលិតកម្ម Konnect Entertainment បានបញ្ជាក់ប្រាប់សារព័ត៌មានជាច្រើនថា “បច្ចុប្បន្ន Kang Daniel កំពុងត្រៀមខ្លួនសម្រាប់ការវិលវិញក្នុងខែកុម្ភៈ។ គាត់កំពុងមមាញឹកនឹងដំណាក់កាលរៀបចំខ្លួនចុងក្រោយសម្រាប់ការវិលវិញរបស់គាត់”។
Kang Daniel confirms his comeback plans for next monthhttps://t.co/i22uOf0g0c
— allkpop (@allkpop) January 21, 2021
នេះគឺជាការចេញអាល់ប៊ុមដំបូងរបស់ Kang Daniel បន្ទាប់ពីគាត់បានស្ងប់ស្ងាត់រយៈពេល ៧ ខែ ចាប់តាំងពីចេញ ‘Magenta’ កាលពីខែសីហា ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ Kang Daniel នឹងសម្តែងក្នុងភាពយន្តភាគ ‘Agent Blackjack K’ ចាក់បញ្ចាំងនាពេលខាងមុខ។ អ្នកគាំទ្រជាច្រើនក៏សង្ឃឹមថានឹងដឹងតម្រុយខ្លះពីបទ ‘Yellow’ អំឡុងពេលកម្មវិធីប្រគំតន្ត្រីតាមអនឡាញ ‘UNI-KON’ ធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ៕
ប្រភព៖ allkpop