គម្រោងក្រុមចម្រៀងប្រុសកូរ៉េ ៩ ក្រុម ត្រៀមចេញមុខក្នុងឆ្នាំ ២០២១
យើងបានឈានចូលក្នុងឆ្នាំ ២០២១ ច្រើនសប្ដាហ៍ហើយ ដូច្នេះអ្នកគួរតែអាចដឹងថាវាមានន័យយ៉ាងម៉េច វាគឺជាពេលដែលអ្នកគួរយល់ដឹងខ្លះពីគម្រោងក្រុមចម្រៀងដែលគ្រោងចេញមុខក្នុងឆ្នាំថ្មីនេះបើសិនអ្នកជាអ្នកគាំទ្រវិស័យ K-pop។ ខាងក្រោមជាគម្រោងក្រុមចម្រៀងប្រុសកូរ៉េ ៩ ក្រុម ត្រៀមនឹងចេញមុខក្នុងឆ្នាំ ២០២១!
1/ KINGDOM
KINGDOM គឺជាក្រុមចម្រៀងប្រុសថ្មីមានសមាជិក ៧ នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម GF Entertainment។ សមាជិក ៧នាក់មានឈ្មោះ៖ Arthur, Mujin, Louis, Dann, Ivan, Jahan, និង Chiwoo។
2/ MAXIMUM
MAXIMUN ជាក្រុមដែលមានសមាជិក ៤រូប ហើយពួកគេនឹងចេញច្រៀងក្នុងពេលឆាប់ៗ។ សមាជិកទាំង ៤ មានឈ្មោះ៖ Wanshin, Seungkwon, Minho, និង Seonghwan។
3/ NTX
NTX គឺជាគម្រោងក្រុមធំបង្កើតឡើងដោយ Victory Company មានសមាជិកទាំង ១០ នាក់៖ Hyeongjin, Yunhyeok, Jaemin, Changhun, Hojun, Eunho, Jiseong, Seongwon, Gihyun, និង Rohyun។
4/ ក្រុមរបស់ផលិតកម្ម JN Entertainment
វាជាក្រុមថ្មីមិនទាន់មានឈ្មោះនៅឡើយទេ មានសមាជិក ៧នាក់ដូចជា៖ Bleu, Moonbong, Iroon, Hyeongjin, Vin, Geonhee, និង Woori។
5/ TEN X
TEN X គឺជាក្រុមមានសមាជិក ៥ នាក់ ប៉ុន្ដែ Minsung (ទីពីររាប់ពីខាងស្ដាំ) បានចេញក្នុងឆ្នាំ ២០២០ ដូច្នេះពួកគេនឹងបង្ហាញខ្លួនតែល ៤ នាក់ប៉ុណ្ណោះ គឺ Luha, Gohyeon, UK, និង Siwoo។
6/ LUMINOUS
LUMINOUS ដើមឡើយគ្រោងចេញមុខតាំងពី ២០២០ តែក៏ត្រូវផ្អាក និងលើកទៅ២០២១ វិញ។ ក្រុមមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់ WIP Compnay និងមានសមាជិកដូចជា៖ Suil, Steven, Woobin, និង Youngbin។
7/ CIIPHER
CHIPHER គឺជាក្រុមមានសមាជិក ៧នាក់ បង្កើតឡើងដោយ RAIN Company។ សមាជិក ៧រូប មានដូចជា៖ Hyunbin, Tan, Hwi, Keita, Tag, Dohwan, និង Won។
8/ ក្រុមជប៉ុនរបស់ផលិតកម្ម Big Hit
ផលិតកម្ម Big Hit Entertainment (ផលិតកម្មគ្រប់គ្រង BTS និង TXT) គឺមានគម្រោងបង្កើតក្រុមចម្រៀងប្រុសវាយលុកទីផ្សារជប៉ុន។ ជួរឈ្មោះសមាជិកក្រុមជប៉ុនដែលត្រៀមចេញមុខមានដូចជា K, Nicholas, EJ, Kyungmin, និង Taki។
9/ DSP N
DSP N បង្កើតឡើងដោយ DSP Media ដែលជាផលិតបង្កើតក្រុម KARD និង APRIL។ ក្រុមនេះមានសមាជិកដូចជា៖ Dongpyo, Shouu, Hojin, Junhyuk, Siyoung, Jaewon, Sungbu, Sangmin, និង Wooyoung។ ប៉ុន្ដែថ្មីៗ មានការបង្ហោះរូបសមាជិក ៤ ទៅ ៦នាក់ ដូច្នេះព័ត៌មានពិតប្រាកដគឺនៅពុំទាន់បញ្ជាក់ច្បាស់នៅឡើយទេពីជួរឈ្មោះក្រុមនេះ៕
ប្រភព៖ koreaboo