Baekhyun ក្រុម EXO ឈ្នះ​បាន​ពាន​ តារាចម្រៀងទោលឆ្នើម​ប្រចាំ​ឆ្នាំ​ ពី​ព្រឹត្តិការណ៍ប្រគល់​ពាន​រង្វាន់​ “Gaon Chart Music Awards” លើ​ក​ទី ១០ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពីល្ងាច​ថ្ងៃទី១៣ ខែមករា​។

Baehyun បាន​ចែក​រំលែកពាក្យ​អរគុណ​ដោយ​ប្រាប់​ថា​៖ “មាន​មនុស្ស​ច្រើន​ណាស់​ដែល​ខ្ញុំ​ចង់​អរគុណ ប៉ុន្ដែ​អ្នក​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​អរគុណគឺ EXO-L និង​ផលិត​ករ Lee Soo Man។ ខ្ញុំ​នឹង​បន្ត​ខំប្រឹង​ឱ្យ​ខ្លាំង​ជាងនេះ ហើយ​ពាំ​នាំ​ចម្រៀង​ពីរោះ​ៗមក​បង្ហាញ​អ្នក​។ អរគុណ​សម្រាប់​ពាន​រង្វាន់​ដ៏​វិសេស​នេះ“។

បូក​ទាំង​ការ​ឈ្នះ​លើក​នេះ Baekhyun បាន​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ដំបូង​ដែល​អាចយក​បាន​ពាន​ “Artist of the Year” ពី Gaon Chart Music Awards ប៉ុន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​តាំង​ពី ២០១៣ ហើយ​គឺ​អ្នក​ទី២ ដែល​យ​ក​ជោគ​ជ័យ​នេះ​បាន​ បន្ទាប់ពី Cho Yong Pil។

ប្រាកដ​ណាស់​ ហ្វេន​ៗមិន​ឱ្យ​ខកខាន​ឱកាស​ល្អ​បែប​នេះទេ និង​នាំ​គ្នា​អប​អរ​ Baekhyun ពេញ​ Twitter!​

 

ប្រភព៖  allkpop

(Number Of Views: 131 times)