មួយ​សប្តាហ៍​កន្លង​ទៅ ក្រុម Seventeen ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​រំជើប​រំជួល​ ខណៈ​ពួក​គេ​បាន​បន្ត​បង្ហាញ​វត្ត​មាន​នៅ​លើ​កម្មវិធី​ធំៗ​នៅ​អាមេរិក​ដូច​ជា ‘The Late Late Show With James Corden’។ មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​បាន​ធ្វើ​ឱ្យ​ចែង​ចាំងលើ​ឆាក​​ក្នុង​កម្មវិធី​ពេល​រាត្រី​នេះ Seventeen បាន​ប្រកាស​ថា ពួក​គនឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី ‘The Kelly Clarkson Show’ នៅ​សប្តាហ៍​បន្ទាប់​។

យោង​តាម​តារាង​នៃ​កម្មវិធី​នេះ​ ក្រុម Seventeen ត្រូវ​បាន​គេ​ដាក់​ឱ្យ​ច្រៀង​រាំ​ក្នុង​កម្ម​វិធីនេះ​ដោយ​មាន​ទាំង​វត្ត​មាន​របស់  Amanda Seyfried និង​ Sarah Hyland​ នៅ​ថ្ងៃទី១៣ ខែមករា​។​

ដូច​បាន​គ្រោង​ទុក​មែន ក្រុម Seventeen  ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នេះ​ និង​បាន​ច្រៀង​រាំ​បទ “Left & Right” បាន​យ៉ាង​ល្អ​​។​ បន្ទាប់​ពី​ការ​សម្តែង​របស់​កំលោះ​ទាំង​នេះត្រូ​វបាន​ចាក់​ផ្សាយ​ ក្រុម Seventeen ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​ធ្វីតធឺ ខណៈ​អ្ន​ក​គាំទ្រ​ជា​ច្រើន​បាន​ចែក​រំលែក​ឃ្លីប​ និង​រូបភាព​ផ្សេងៗ​យ៉ាង​រីករាយ​ដើម្បី​អបអរ​ក្រុម​នេះ​ដែល​បាន​ច្រៀង​រាំ​បាន​យ៉ាង​ល្អ​នៅ​លើ​ឆាក​តន្ត្រី​។ អ្នក​គាំទ្រ​ជា​ច្រើន​ស្រឡាញ់​ពេញ​ចិត្ត​ Seventeen ខណៈ​ពួក​គេ​បាន​ច្រៀង​រាំតាម​ Concept របស់​​ ‘The Kelly Clarkson Show’  ដោយ​​ពួក​គេ​ស្លៀក​ពាក់​ដូច​ជា​អ្នក​ធ្វើ​ការ​ក្នុង​ការិយាល័យ​៕

ប្រភព៖ allkpop

(Number Of Views: 270 times)