ត្រៀម​ខ្លួនឱ្យ​ហើយទៅ 2PM កំពុង​ត្រៀម​គម្រោង​វិល​វិញ​ជាមួយក្រុម​ទាំងមូល​តែម្ដង។

នៅព្រឹក​ថ្ងៃទី១៤ ខែមករា ផលិត​កម្ម JYP Entertainment បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ 2PM គឺ​កំពុង​ត្រៀមគម្រោង​ចេញ​ចម្រៀងថ្មី​ជាមួយ​សមាជិក ៦ នាក់​ បន្ទាប់​ពី Junho បញ្ចប់​កាតព្វ​កិច្ច​យោធា​នៅខែមីនាខាងមុខ​នេះ។ (ព្រោះ Chansung បានបញ្ចប់ភារកិច្ច​របស់​គេ​កាល​ពី​ដើម​ខែនេះ ដូច្នេះ Junho នឹង​ជា​អ្នក​ចុង​ក្រោយ​ក្នុ​ងក្រុម 2PM ដែល​បញ្ចប់កាតព្វ​កិច្ច​យោធា​)។

ទោះ​បី 2PM មិន​បាន​បញ្ចេញ​ចម្រៀង​ជា​ក្រុម​តាំង​ពី​ឆ្នាំ ២០១៦ ព្រោះត្រូវចូល​បំពេញ​ភារិច្ច​យោធា​ ប៉ុន្ដែបទរបស់ពួកគេ​នៅ​តែ​ល្បី និង​មាន​អ្នក​ស្ដាប់​ច្រើន​។ ក្រៅ​ពីគម្រោង​បញ្ចេញ​ចម្រៀង​ទោល​របស់​សមាជិកម្នាក់​ៗ “My House” ដែល​ជា​បទចេញ​កាល​ពី​ឆ្នាំ ២០១៥ ភ្លាមៗ​ស្រាប់​តែចាប់​ផ្ដើម​ល្បី​ម្ដង​ទៀតកាលពី​ឆ្នាំមុន​ នៅ​ពេល​វា​ត្រូវ​បាន​គេ​ចុចស្ដាប់​ពេញ​បណ្ដាញ​តន្ត្រី ហើយ​អ្នក​ចម្រៀង​​ក្មេងៗ​ច្រើន​នាក់​យក​ទៅច្រៀង Cover។

ដោយ​ឡែក សមាជិក​ Junho នឹង​បញ្ចប់​ភារកិច្ច​យោធា​ដោយ​ជោគ​ជ័យ​នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២១៕

 

ប្រ​ភព៖  soompi

(Number Of Views: 177 times)