អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដឹង​ថា ‘Gucci Korea’ យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រស់​នៅ​ និង​សុខ​មាល​ភាព​ផ្ទាល់​របស់ “Human Gucci” ដែល​គេ​ស្គាល់​ជាងាររបស់​ Kai។

សេវា​កម្ម​រឡាន​លក់​កាហ្វេ​មួយ​ថ្មីៗ នេះ​បាន​ប្រាប់​ថា ‘Gucci Korea’ បាន​បញ្ជូន​ឡាន​មាន​ពេញ​ដោយ​ភេសជ្ជៈ​ នុំឃូកឃី និង​ផ្សេង​ទៀត​ទៅ​ឱ្យ Kai ក្រុម EXO ដើម្បី​អបអរ​សាទរ​ការ​ចេញ​អាល់​ប៊ុម​ទោល​ដំបូង​របស់​កំលោះ​រូប​នេះ​! ដូច​ប្រិយ​មិត្ត​មើល​ឃើញ​នៅ​ខាង​ក្រោម បដា​នេះ​ត្រូវ​បាន​ដាក់​តាំង​នៅ​ខាង​មុខ​ឡាន​ដោយ​មាន​សរសេរ​ថា “សូម​ចូល​រួម​អបអរ​ Kai  ដែល​ត្រូវ​គ្នា​ជាមួយ​នឹង​ GUCCI ដែល​បាន​ចេញ​អាល់​ប៊ុម​ដំបូង​របស់​គាត់​! សូម​សប្បាយ​រីករាយ និង​និយាយ​ថា ‘Mmmh’~ ពី​ Gucci  ដោយ​ក្តី​ស្រលាញ់​”។​

ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន Kai កំពុង​បំពេញ​នាទី​យ៉ាង​សកម្ម​ក្នុង​នាម​ជា​ម៉ូឌែល​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ ‘Gucci’ នៅ​គ្រប់​ទីកន្លែង​។​

ប្រភព៖ allkpop

(Number Of Views: 171 times)