ទៅមើលជួរឈ្មោះ ប្រុស/ស្រីស្អាត ក្នុងក្រុមចម្រៀងរបស់ផលិតកម្ម SM ពីជំនាន់ទី១ ដល់ជំនាន់ទី៤
ផលិតកម្ម SM Entertainment ល្បីល្បាញថាផ្ទុកដោយតារាចម្រៀងស្អាតៗ ហើយក្រុមនីមួយៗតែងមានម្នាក់ដែលកាន់តំណែងស្រី/ប្រុសស្អាត បើទោះបីក្រុមមួយនោះសុទ្ធតែសមាជិកស្អាតៗក៏ដោយ។ ខាងក្រោមនេះជាជួរឈ្មោះ ស្រី/ប្រុសស្អាត ពីក្រុមជំនាន់ទី១ ដល់ជំនាន់ទី៤៖
១/ ជំនានក់ទី៤ – Winter (ក្រុម aespa)
ទោះបី Karina គឺជា Center របស់ក្រុម ប៉ុន្ដែអ្នកគាំទ្រជាច្រើនបានជ្រើសរើស Winter ជាស្រីស្អាតប្រចាំក្រុម ព្រោះសម្រស់លេចធ្លោ និងបូករួមទាំងជា vocal ទៀត!
២/ ពាក់កណ្ដាលជំនាន់ទី៣ – Lucase (ក្រុម WayV)
Lucas បានចូលផលិតកម្ម SM ដោយគ្រាន់តែបង្ហាញរាងម៉ូឌែលរបស់គេប៉ុណ្ណោះ។
៣/ ពាក់កណ្ដាលជំនាន់ទី៣ – Jaehyun (ក្រុម NCT)
រូបរាងដូចព្រះរាជបុត្រផុសចេញពីរឿងព្រេងតែងត្រូវហ្វេនៗយកទៅនិយាយ។
៤/ ជំនាន់ទី៣ – Irene (ក្រុម Red Velvet)
តារាស្រីរូបនេះត្រូវគេដាក់ងារឱ្យជា The Original Visual។
៥/ ជំនាន់ទី៣ – Suho (ក្រុម EXO)
Suho មានមុខដែល SM ត្រូវការ។
៦/ ពាក់កណ្ដាលជំនាន់ទី២ – Krystal [ក្រុម fx]
សម្រស់បែបស៊ិចស៊ីរបស់ Krystal គឺគ្មានអ្នកណាយកឈ្នះបានទេ
៧/ ពាក់កណ្ដាលជំនាន់ទី២ – Minho (ក្រុម SHINee)
Minho ល្បីរឿងទម្រង់ភ្នែកធំស្អាត និងច្រមុះខោចខ្ពស់។
៨/ ជំនាន់ទី២ – Yoona (ក្រុម Girl’s Generation)
Yoona នៅតែកាន់ងារជាម្ចាស់តំណែងស្រីស្អាតរហូតទល់សព្វថ្ងៃ។\
៩/ ជំនាន់ទី២ – Kibum (ក្រុម Super Junior)
ទោះបីគេបានចាកចេញពក្រុមក៏ពិតមែន ប៉ុន្ដែនៅតែល្បីថាស្អាតខ្លាំង។
១០/ ពាក់កណ្ដាលជំនាន់ទី១ – Jaejoong (ក្រុម TVXQ)
សម្រស់របស់ Jaejoog ល្បីខ្លាំងណាស់នៅពេលនោះ។
១១/ ពាក់កណ្ដាលជំនាន់ទី១ – Yoochun (ក្រុម TVXQ)
Yoochun គឺត្រូវបានស្គាល់ព្រោះមុខស្អាតប្រៀងដូចផ្ការបស់គេ។
១២/ ជំនាន់ទី១ – Kangta (ក្រុម H.O.I)
Kangta បច្ចុប្បន្នកំពុងក្លាយជាផលិតករមួយរូបក្នុងផលិតកម្ម SM។
១៣/ ជំនាន់ទី១ – Eric (ក្រុម SHINHWA)
Eric ពេលនេះក្លាយជាបរុសដែលមានគ្រួសារហើយ។
១៤/ ជំនាន់ទី១ – Eugene (ក្រុម S.E.S)
Eugene កំពុងបង្ហាញខ្លួនក្នុងភាពយន្តភាគដ៏ល្បី The Penthouse!
ប្រភព៖ koreaboo