បទ ​”HWAA” ច្រៀង​ដោយ​ (G)I-DLE យក​បានកំណត់​ត្រា​ថ្មីទៀត​ហើយ​។

កាល​ពី​ថ្ងៃទី១១ ខែមករា ក្រុម​ចម្រៀង​ស្រីមួយ​នេះ​បាន​បញ្ចេញ​អាល់​ប៊ុម​អាល់​ប៊ុម​ថ្មី​មាន​ឈ្មោះ​ថា “I burn” ព្រម​គ្នា​មួយ​ចម្រៀង​ក្រ​បមុខ​ បទ ​”HWAA”។ សមាជិក​ Soyeon ក៏​មាន​ចំណែក​ក្នុង​ការ​និពន្ធ​ចម្រៀងថ្មី​ដែរ​។

ភ្លាមៗ​បន្ទាប់​ពីបទ​ចម្រៀង​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូការ ​”HWAA” ជាប់​នៅលេខ​រៀង​ទី១ ក្នុង​តារា​ង​តន្ដ្រី​អន​ឡាញ​ធំៗដូច​ជា Genie និង Bugs។ ចំណែកក្នុងតារាង 24Hit របស់ Melon វា​បង្ហាញខ្លួន​នៅលេខ​រៀង​ទី៩៨ ហើយ​បន្ត​រំកិលលេខ​រៀង​ជាង​លំដាប់​ មក​ឈរ​នៅលេខ​ ១០ គិត​ត្រឹម​ថ្ងៃទី១២ ខែមករា។​ បទ​ថ្មី​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​តារាង FLO និង NAVER VIBE។ ទន្ទឹមនឹង​នេះ បទ​ផ្សេង​ទៀត​ដែល​នៅក្នុង​អាល់​ប៊ុម​ថ្មីក៏​ជាប់​ក្នុង​តារាងតន្ដ្រីដែរ​។

គោលបំណង​មួយ​របស់​ (G)I-DLE គឺអាចបាន​ឈរ​នៅ​លេខ​១ ក្នុង​តារា​ង​ចម្រៀង។ (G)I-DLE ប្រាប់​ថា​៖ “យើង​មាន​អារម្មណ៍​ដូច​កំពុង​យល់​សប្ត ការ​យក​បាន​ជោគ​ជ័យ​នេះគឺ​ត្រូវ​អរគុណ​ដល់​អ្នកគាំទ្រ​របស់​យើង Neverland។ យើង​ដាក់​ចិត្ត​ដាក់​កា​យ​ច្រើន​ណាស់​ក្នុង​អាល់​ប៊ុម​ថ្មី ហើយ​យើង​ពិត​ជាអរគុណ​ខ្លាំងណាស់​សម្រាប់ក្ដីស្រលាញ់​របស់​អ្នក“​។

លើ​ស​ពី​នេះ យោង​តាម​ព័ត៌​មាន​បញ្ចេញ​ដោយ​ផលិត​កម្ម Cube Entertainment បាន​ឱ្យដឹង​ថា “I burn” បាន​ជាប់​នៅ​តារាង​ iTunes Top Albums នៅប្រទេស​ចំនួន ៥១ ជុំវិញ​ពិភពលោក​។

 

អប​អរ​សាទរ​ (G)I-DLE!

 

ប្រ​ភព៖  soompi

(Number Of Views: 181 times)