ចម្រៀងដែលធ្វើឱ្យយើងនឹកចាំពីក្រុម BTS បំផុត
បង្ហាញខ្លួនដំបូងក្នុងសិល្បៈក្នុងឆ្នាំ២០១៣ ក្រុម BTS បានត្រួសត្រាយផ្លូវលើវិថីសិល្បៈយ៉ាងលំបាករហូតទទួលបានជោគជ័យដល់ថ្ងៃនេះ ពីព្រោះពួកគេបានចេញចម្រៀងអស្ចារ្យៗជាច្រើនតំណាងឱ្យពួកគេ។ ឥលូវ ពួកគេបានក្លាយជាក្រុមល្បីល្បាញទូទាំងពិភពលោក ដោយមាន fanbase ជាច្រើនដែលច្រៀងតាមបទចម្រៀងរបស់ពួកគេ។ ថ្មីៗនេះ អ្នកប្រើអ៊ីនធឺណេតម្នាក់បានបង្ហោះសារមួយនៅបណ្តាញសង្គមអនឡាញថា ក្រុម BTS មានចម្រៀងជាច្រើនដែលតំណាងឱ្យពួកគេដោយធ្វើឱ្យអ្នកគាំទ្រជាច្រើនពិបាកជ្រើសរើសចម្រៀងមួយណាគឺជាចម្រៀងតំំណាងឱ្យពួកគេឱ្យប្រាកដ។ ដូច្នេះ យើងបានសម្រេចបង្ហាញបញ្ជីឈ្មោះចម្រៀងរបស់ BTS ដែលអ្នកគាំទ្របានជ្រើសរើសជាចម្រៀងតំណាងឱ្យពួកគេក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ៖
1. Boy In Luv
2. I Need U
3. RUN
4. Fire
5. Blood, Sweat, and Tears
6. Spring Day
7. DNA
8. Fake Love
9. IDOL
10. Boy With Luv
11. Dynamite
ប្រភព៖ allkpop