TREASURE ឈរនៅកំពូលតារាងចំណាត់ថ្នាក់អាល់ប៊ុមរបស់ iTunes ក្នុង ១៨ ប្រទេស
យោងតាមផលិតកម្ម YG Entertainment ឱ្យដឹងនៅថ្ងៃទី១២ ខែមករា ថា អាល់ប៊ុមដំបូងរបស់ក្រុមចម្រៀងថ្មីទើបរះ TREASURE ដែលមានចំណងជើងថា ‘The First Step: Treasure Effect’ បានឈរនៅកំពូលតារាងចំណាត់ថ្នាក់អាល់ប៊ុមមួយចំនួនរបស់ iTunes នៅក្នុង ១៨ ប្រទេសផ្សេងៗគ្នាបន្ទាប់ពីអាល់ប៊ុមនេះបានចេញមិនយូរប៉ុន្មាន។
បន្ទាប់ពីវាបានចេញនៅថ្ងៃទី១១ ខែមករា ម៉ោង ៦ ល្ងាចម៉ោងនៅកូរ៉េ អាល់ប៊ុមដំបូងរបស់ក្រុមចម្រៀង TREASURE បានរំកិលទៅឈរនៅលេខរៀងទី១ លើតារាងចំណាត់ថ្នាក់អាល់ប៊ុមមួយចំនួនរបស់ iTunes ក្នុងប្រទេសផ្សេងៗដូចជា Hong Kong, India, Thailand, Singapore, Spain និងផ្សេងទៀតក្នុង ១៨ ប្រទេស។ មិនត្រឹមតែប៉ុណ្ណឹង បទចម្រៀងក្របមុខសម្រាប់ការវិលវិញរបស់កំលោះទាំងនេះមានចំណងជើងថា “My Treasure” ក៏បានជាប់លេខ ១ នៅតារាងចំណាត់ថ្នាក់ចម្រៀង AWA នៅប្រទេសជប៉ុនបន្ទាប់ពីចេញភ្លាម។
គ្រាន់គិតត្រឹមខែមករា ថ្ងៃទី១១ តាមសេចក្តីរាយការណ៍ មានការបញ្ជាទិញមុនជាច្រើនចំនួនជាង 250,000 កូពីសម្រាប់ ‘The First Step: Treasure Effect’ ដោយនេះមានន័យថា ក្រុមនេះនឹងប្រហែលជាអាចបង្កើតកំណត់ត្រាមួយដោយផ្ទាល់នៅក្នុងសប្តាហ៍លក់ដំបូងជាមួយនឹងអាល់ប៊ុមវិលវិញនេះ៕
ប្រភព៖ ព័ត៌មានកូរ៉េ