ហ្វេនក្លឹបចិនច្រានចោលការទិញអាល់ប៊ុមថ្មីរបស់ (G)I-DLE ព្រោះឃ្លាច្រៀងរបស់ Shuhua មានមិនដល់ ៤ វិនាទីផង
ក្រុម (G)I-DLE ទើបបញ្ចេញអាល់ប៊ុមទី៤ មានឈ្មោះថា “I Burn” កាលពេលថ្មីៗនេះ ដោយមានបទ “HWAA” ជាចម្រៀងក្របមុខ។
អ្នកគាំទ្រជាច្រើនរំភើបចំពោះការវិលវិញរបស់ (G)I-DLE ប៉ុន្ដែមានហ្វេនក្លឹបមួយដែលបញ្ចេញពីអារម្មណ៍ខកចិត្ត។ នៅថ្ងៃទី១១ ខែមករា ហ្វេនក្លឹបចិនរបស់ Shuhua បានបង្ហោះសារដោយស្រាប់ថាពួកគេនឹងមិនទិញអាល់ប៊ុម ”I Burn” ឡើយ ព្រោះវគ្គដែល Shuhua ច្រៀងគឺមានមិនដល់ ៤ វិនាទីផងក្នុងបទ “HWAA”។
ហ្វេនក្លឹបសរសេរថា៖
“សួស្ដី ពួកយើងជាហ្វេនក្លឹបនៅចិនរបស់ Shuhua។ យើងសុំទោល ប៉ុន្ដែយើងបានប្រមូលមតិពីមនុស្សជាច្រើនសម្រាប់ការសម្រេចិត្តនេះ។ ចាប់តាំងពីបើកហ្វេនក្លឹបចិន យើងតែងជ្រោមជ្រែងរាល់សកកម្មភាពរបស់ផលិតកម្ម Cibe Entertainment ហើយតែងចូលរួមការទិញគ្រប់អាល់ប៊ុមដែលបានបញ្ចេញ។ សូម្បីចូលរួមសកម្មភាពអំឡុងពេលពួកគេប្រកាសវិលវិញក៏យើងមានចំណែក ហើយថែមទាំងធ្វើកម្មវិធីដើម្បីជំរុញឱ្យហ្វេនចូលរួមទិញអាល់ប៊ុមទៀតផង។ ប៉ុន្ដែលើកនេះ យើងមានការខកចិត្តយ៉ាងខ្លាំងពេលឮ Shuhua ច្រៀងបានតែ ៣.៩ វិនាទីប៉ុណ្ណោះ ហើយចេញមុខបាន ១៧ វិនាទី ក្នុងវីដេអូចម្រៀងបទ “HWAA” ដែលបានបញ្ចេញក្នុងវេលាម៉ោង ៥ល្ងាច នៅបេកាំង។ យើងជឿថា មុខងារមួយផ្នែករបស់ផលិតកម្មគឺគួរផ្ដោតលើ Shuhua។ ជាងនេះទៅទៀត ដោយការសង្កេត វេនច្រៀងរបស់ Shuhua គឺត្រូវបានបន្ថយតាំងពីបទ ”Oh My God” ម្ល៉េះ ហើយហ្វេនក្លឹបចិនរបស់ Shuhua ក៏បានខកចិត្តចំពោះរឿងនេះដែរ។ ហ្វេនក្លឹបចិនរបស់ Shuhua នឹងរុញចោលរាល់សកម្មភាពទៅលើអាល់ប៊ុមទាំងអស់ ហើយផ្ដោតលើសកម្មភាពទោលរបស់ Shuhua ជំនួសវិញ។ យើងនឹងត្រលប់ទៅផ្ដល់ការគាំទ្រដល់ក្រុមទាំងមូលម្ដងទៀតនៅពេលឃើញថា Shuhua អាចបានចេញសកម្មភាពច្រើនជាងនេះ។“
រឿងខកចិត្តនេះមិនមែនកើតឡើងតែចំពោះហ្វេនក្លឹបចិនប៉ុណ្ណោះ សូម្បីអ្នកលេងអ៊ីនធឺណេតនៅកូរ៉េក៏ជួយគាំទ្រគំនិតប្រឆាំងនេះដែរ ព្រោះពួកគេគិតថា ផ្នែកច្រៀងត្រឹមជិត ៤ វិនាទី គឺមិនយុត្តិធម៌ឡើយសម្រាប់ Shuhua៕
ប្រភព៖ allkpop