Yonghwa ក្រុម CNBLUE និង Jang Na Ra សម្តែងរួមគ្នាក្នុងភាពយន្តភាគរឿង ‘Daebak Realty’
Yonghwa ក្រុម CNBLUE និងតារាសម្តែងស្រី Jang Na Ra នឹងសម្តែងរួមគ្នាក្នុងភាពយន្តភាគថ្មីរឿង ‘Daebak Realty’ របស់ទូរទស្សន៍ ដែលចាក់បញ្ចាំងនៅថ្ងៃពុធ និងព្រហស្បតិ៍។ គេគ្រោងចាក់បញ្ចាំងរឿងនេះនៅដើមឆ្នាំ២០២១ ។ Jang Na Ra សម្តែងជាតួអង្គម្ចាស់របស់’Daebak Realty និងនាយកប្រតិបត្តិ។ Yonghwa សម្តែងជាតួអង្គអ្នកបោកប្រាស់គេម្នាក់ ដែលមិនជឿរឿងខ្មោច។
មុនពេលចាក់បញ្ចាំងជាផ្លូវការ ប្រិយមិត្តនឹងអាចដឹងព័ត៌មានបន្ថែមពីរឿងនេះ៕
ប្រភព៖ allkpop
(Number Of Views: 154 times)