សមាជិក​របស់​ BTS បានផលិត​ និង​បញ្ចេញ​ចម្រៀង​ជា​ច្រើន​សម្រាប់​អ្នកគាំទ្រ​តាម​រយៈ​អាល់​ប៊ុម, Cover, និង​ mixtape​ ជា​ដើម​។

គិត​រហូត​មក​ទល់​ពេល​នេះ មាន​សមាជិក​ ៣នាក់ហើយបាន​បញ្ចេញ​ mixtape ទោល​ ដោយ​ចាប់​ផ្ដើម​ពី RM ដំបូង​គេ​។ អ្នកគាំទ្រ​ដឹង​ច្បាស់​ថា​សមាជិក​ផ្សេង​ទៀត​ក៏​​មាន​គម្រោង​បញ្ចេញ mixtape ជា​បន្ត​បន្ទាប់​ដែរ​ ខណៈ​ដែល​អ្នក​គាំទ្រ​បាន​សង្កេត​លើ V ព្រោះ​គេ​ធ្លាប់​បង្ហើប​ថា​ mixtape របស់​គេនឹង​បញ្ចេញ​ក្នុង​ពេល​ឆាប់ៗ។

ថ្មីៗ​នេះ អ្នក​គាំទ្រ​នាំ​គ្នាផ្អើល​ បូក​រួម​រំភើប​ពេល​ឃើញ​ Jungkook បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ “20121 Golden Disc Award” ជាមួយ​ពណ៌​សក់​ថ្មី។ ហ្វេន​ជា​ច្រើន​នាក់​សង្ស័យ​ថា Jungkook កំពុង​ត្រៀម​បញ្ចេញ​ mixtape ទោល​ដំបូ​ង ដោយ​មើល​តាម​ការ​ប្ដូរ​ពណ៌សក់​​គ្រប់​ពេល​ដែល​គេ​មាន​គម្រោង​វិល​វិញ​ម្ដង​ៗ។ ភស្ដុតាង​មួយ​ទៀត​គឺ ការដែល​ Jungkook ប្ដូរ​ប្រូ​ហ្វាល់ក្នុង Apple Music ដែល​​ធ្លាប់​កើត​ឡើងពេល​ Suga បញ្ចេញ​ mixtape របស់​គេ។

ដោយ​ឡែក នៅមាន​អ្នកគាំទ្រ​ចំនួន​តូច​ដែល​សង្ស័យ​ថា​ សមាជិក​ពៅទាំង​ពីរ V និង Jungkook អាច​ប្រហែល​បញ្ចេញ​ចម្រៀង​ថ្មី​ជាមួយ​គ្នា​ក្នុង​នាម​ជា​ក្រុម​រង​របស់​ BTS។

កុំភ្លេច​ចាំ​អ៊ុត​មើល​ថា​ ដំណឹង​ល្អបែបណា​ដែល BTS នឹង​ប្រកាស?

 

ប្រ​ភព៖  allkpop

(Number Of Views: 2,221 times)