ចេញមុខតាំងពី ២០១១ ដូច្នេះក្រុមទាំងកូរ៉េទាំង ៥ នេះមានអាយុកាល ១០ឆ្នាំហើយ
ពេលវេលាមិនរង់ចាំអ្នកទេ ត្រឹមមួយភ្លែតសោះក៏កន្លងផុតទៅច្រើនខែច្រើនឆ្នាំទៅហើយ។ គិតត្រឹមឆ្នាំ ២០២១ គឺជាឆ្នាំសម្រាប់អបអរខួប ១០ឆ្នាំនៃក្រុមចម្រៀងកូរ៉េចំនួន ៥ (ក្រុមខ្លះបានរម្សាយ ក្រុមខ្លះមិនទាន់)។
១/ A Pink (១៩ ខែមករា ២០១១)
ក្រុមចម្រៀងស្រី A Pink ចេញមុខជាផ្លូវការលើកដំបូងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១១ ជាមួយបទ ”I Don’t Know”។ A Pink ត្រូវបានចាត់ទុកជាមួយក្រុមជំនាន់ច្បង និងល្បីមួយក្នុងប្រទេសកូរ៉េខាងត្បូង ហើយបទដែលធ្វើឱ្យពួកគេល្បីខ្លាំងមានដូចជា: “Mr. Chu”, “NoNoNo”, និង “%%(Eung Eung)” ជាដើម។
២/ B1A4 (ថ្ងៃទី២៣ ខែមករា ២០១១)
ក្រុមចម្រៀងប្រុស B1A4 ចេញមុខក្រោយ A Pink តែបន្តិចប៉ុណ្ណោះ ហើយបទដំបូងរបស់ពួកគេមានចំណងជើងថា ”O.K”។ ក្រុមមួយនេះក៏ល្បីដែរ ប៉ុន្ដែជាអកុសល សមាជិកពីររូបដូចជា Jinyoung និង Baro បានសម្រេចចាកចេញពីក្រុមក្នុងឆ្នាំ ២០១៨។ តែយ៉ាងណាមិញ ពួកគេនៅតែអាចចេញចម្រៀងជាមួគ្នា ហើយអាល់ប៊ុមចុងក្រោយបង្អស់ដែលបានបញ្ចេញគឺមានឈ្មោះថា “Origine” (ចេញក្នុងឆ្នាំ ២០២០) ។
៣/ Brave Girls (ថ្ងៃទី៧ ខែមេសា ២០១១)
Brave Girls ចាត់ទុកជាក្រុមចម្រៀងស្រីមានអាយុកាលយូរ ហើយក្រុមមួយនេះចេញមុខដោយស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម Brave Entertainment និងមានសមាជិកទាំងអស់ ៤នាក់។
៤/ Super Junior D&E (ថ្ងៃទី១៦ ខែធ្នូ ២០១១)
D&E គឺជាក្រុមរងរបស់ Super Junior មានសមាជិកពីររូប គឺ Eunhyuk និង Donghae។ បទល្បីខ្លាំងរបស់ពួកគេ ដែលនាំឱ្យពិភពលោកទាំងមូលស្គាល់គឺបទ ”Oppa, Oppa”។
៥/ Block B (ថ្ងៃទី១៣ ខែមេសា ២០១១)
Block B មានសមាជិកទាំងអស់ ៧នាក់ ហើយ Zico គឺជាប្រធានក្រុម។ បទល្បីរបស់ពួកគេមានដូចជា ”HER”, “Nillili Mambo”, និង “NalinA” ជាដើម៕
ប្រភព៖ allkpop