ដំណឹង​ល្អ IU ប្រកាស​​កាល​បរិច្ឆេទបញ្ចេញ​បទថ្មី!

នៅ​ព្រឹក​ថ្ងៃទី១១ ខែមករា ផលិ​តកម្ម EDAM Entertainment បានប្រកាស​ជាផ្លូវ​ការ​៖ “IU កំពុង​ស្ថិត​ក្នុង​កំណាក់​កាលពាក់​កណ្ដាល​ក្នុងការត្រៀមចេញ​អាល់​ប៊ុមថ្មី ហើយបទ​សម្រាប់​ Pre-release ដែល​ជា​ផ្នែក​មួយ​នៃ​អាល់ប៊ុម​ធំទី៥ នឹង​ចេញ​នៅ​ថ្ងៃ​ទី២៧ ខែមករា“។

ណែ​នាំ​ពី​បទ​ថ្មី ផលិត​កម្ម EDAM បាន​ប្រាប់​ថា​៖ “ចម្រៀងថ្មីគឺ​ជា​ទម្រង់​ pop ដែល​តន្ត្រាក់​ និង​ផ្ដល់​អារម្មណ៍​ល្អឱ្យ​អ្នក​ស្តាប់ ហើ​យ​ក៏ជា​ប្រភេទ​បទ​ដែល​ IU មិន​ធ្លាប់​សាកល្បង​ពីមុន​“។

កាល​ពី​ពីរ​ថ្ងៃមុន IU បានបង្ហើប​ដំណឹង​រំភើប​នេះ​ជាមួយ​ហ្វេន​ដោយប្រាប់​ថា​ នាងកំពុង​ត្រៀ​ម​បញ្ចេញ​អាល​ប៊ុម​ថ្មីអំឡុង​ពេល​ឡើងទទួល​ពានរង្វាន់​ក្នុ​ង​ព្រឹត្តិការណ៍ Golden Disc Awards និង​ប្រាប់​ទៀត​ថា​ នាង​ត្រៀម​បញ្ចេញ​បទ​ថ្មីនៅចុង​ខែនេះ។

នេះ​ចាត់ទុក​ថា​ជាអាល់​ប៊ុម​ធំដំបូង​របស់ IU ក្នុង​រយៈបីឆ្នាំ​ ចាប់​តាំង​ពី​បញ្ចេញ​  “Palette” កាល​ពី​ឆ្នាំ ២០១៧៕

 

ប្រ​ភព៖  soompi

(Number Of Views: 158 times)