ចប់ហើយ! GOT7 នឹងចាកចេញពីផលិតកម្ម JYP
ក្រុម GOT7 នឹងចាកចេញពីផលិតកម្ម JYP Entertainment។
យោងតាមព័ត៌មានដែលចេញផ្សាយបានឱ្យដឹងថា GOT7 ថ្មីៗទើបបញ្ចប់កុងត្រាជាមួយផលិតកម្ម JYP Entertainment បន្ទាប់ពី ៧ឆ្នាំ គិតចាប់ពីចេញមុខជាផ្លូវការកាលពីឆ្នាំ ២០១៤។
ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Golden Disc Awards ឆ្នា ២០២១ គឺជាសកម្មភាពចុងក្រោយដែល GOT7 នៅជាផ្នែកមួយរបស់ផលិតកម្ម JYP។
កាលពីមួយរយៈមុន ផលិតកម្ម JYP បានប្រកាស៖ “យើងកំពុងពិភាក្សាបន្តកុងត្រាជាមួយសមាជិកទាំងអស់ ហើយយើងនឹងចេញប្រកាសផ្លូវការពេលគ្រប់យ៉ាងសម្រេចរួច។ បើទោះបីសមាជិកមួយចំនួនមានគោលបំណងបន្តកុងត្រាក៏ពិតមែន ប៉ុន្ដែពួកគេនៅប្រាប់ថា បើសិនមិនមែនជាក្រុម ការបន្តកុងត្រានឹងមិនអាចទៅរួចឡើយ“។
យោងតាមសារព័តមានបានប្រាប់ថា៖ “GOT7 មានចំណងស្អិតល្មួតណាស់។ យើងបានប្រមូលមតិចំពោះគំនិតដែលឱ្យសមាជិកទាំងអស់អាចបន្តនៅជាមួយគ្នា ប៉ុន្ដែការសម្រចគឺត្រូវបែងជាមួយខាងផលិតកម្មដែរ។ ក្រោយជួបពិភាក្សាគ្នាច្រើនដងជាមួយផលិតកម្ម ចុងក្រោយពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា“។
បន្ទាប់ពីព័ត៌មានរន្ធត់នេះបានចេញផ្សាយ អ្នកគាំទ្រជាច្រើនកំពុងតូចចិត្ត និងចង់ដឹងពីអាជីពអនាគតរបស់សមាជិកម្នាក់ៗ។
Jinyoung សមាជិកដំបូងដែលលេចឮពាក្យចចាមអារ៉ាមផ្លាស់ប្ដូរជម្រក ពេលនេះកំពុងពិភាក្សាកិច្ចសន្យាជាមួយផលិតកម្ម BH Entertainment ហើយមើលទៅ Jinyoung នឹងបន្តអាជីពជាតារាសម្ដែងឆាប់ៗនេះ។
Yugyeom ក៏លេចឮថានឹងចុះកុងត្រាមួយ AOMG ដែលជាផលិតកម្មគ្រប់គ្រងដោយ Jay Park (អតីតសមាជិកក្រុម 2PM)។
Youngja ទទួលបានទូរសព្ទពី Sublime Artist។ ផលិតកម្មនេះជាជម្រករបស់ Song Kang Ho, Rain, Hani និងច្រើនទៀត។
JB ទទួលបានទូរសព្ទពីផលិតកម្ម Hip-Hop ជាច្រើន ហើយប្រធានក្រុម GOT7 រូបនេះនឹងជ្រើសរើសផលិតកម្មណាដែលអាចជ្រោមជ្រែងឱ្យគេប្រកបអាជីពជាតារាចម្រៀងទោល។
Jackson នឹងប្រូម៉ូតទាំងក្នុងប្រទេសកូរ៉េ ទាំងចិន ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មដែលគេជាអ្នកបង្កើតផ្ទាល់ ឈ្មោះ Team Wang។
ចំណែក BamBam នឹងចេញប្រម៉ូតទាំងក្នុងកូរ៉េ និងថៃ។ បច្ចុប្បន្ន គេកំពុងពិភាក្សាកុងត្រាជាមួយ Makues Entertainment។
ចុងក្រោយគឺ Mark ដែលមានគម្រោងត្រលប់ទៅសហរដ្ឋអាមេរិកវិញ។ គេចង់ចំណាយពេលជាមួយគ្រួសារនៅ L.A មួយរយៈសិន ហើយគម្រាប់បន្ទាប់ គឺបើកអាខោន YouTube ផ្ទាល់ខ្លួនមួយ។ សមាជិករូបនេះក៏នៅតែមានគម្រោងចេញចម្រៀងនៅសហរដ្ឋអាមេរិកដែរ៕
ប្រភព៖ koreaboo