វចនានុក្រម Urban Dictionary ដាក់ងារឱ្យ BTS Jimin ជា អធិរាជនៃសិល្បៈកូរ៉េ រយៈពេល ៣ ឆ្នាំជាប់ៗគ្នា
Park Jimin គឺជាអធិរាជនៃសិល្បៈកូរ៉េដែលមើលទៅសង្ហាពេក ហើយគេគិតថា ជាទេវបុត្រចុះពីឋានសួគ៌ា។ រយៈពេល ៣ ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ២០១៩ គេហទំព័រវេចនានុក្រមអាមេរិកអង់គ្លេស Urban Dictionary បានដាក់អត្ថន័យឱ្យ BTS Jimin ថា “អធិរាជនៃសិល្បៈកូរ៉េ”។
Urban Dictionary គឺជាវចនានុក្រមតាមប្រព័ន្ធអនឡាញមួយសម្រាប់ពាក្យក្រៅផ្លូវការ និងឃ្លាផ្សេងៗដែលគេពុំអាចរកឃើញក្នុងវចនានុក្រមធម្មតា។ វាភ្ជាប់ជាមួយនឹងវចនានុក្រម Naver English Dictionary។
នៅថ្ងៃទី៦ ខែមករា Urban Dictionary បានឆ្លើយតបទៅនឹងអ្នកប្រើអ៊ីនធឺណេតម្នាក់នៅបណ្តាញសង្គមធ្វីតធឺដោយផ្ញើអត្ថន័យនៃឃ្លា អធិរាជនៃសិល្បៈកូរ៉េ ដូច្នេះ “អធិរាជ នៃសិល្បៈកូរ៉េ Park Jimin សមាជិកនៃក្រុមចម្រៀងដ៏អស្ចារ្យ BTS និងបន្ថែមថា “Park Jimin ត្រូវបានដាក់ងារឱ្យជា អធិរាជនៃសិល្បៈកូរ៉េ និងឥលូវ oppar របស់អ្នកមិនមែនជា hoes mad ដាច់ខាត”។
King of Kpop: Park Jimin member of the extraordinary boyb… https://t.co/9NN68AChod pic.twitter.com/GOQUnDdcv1
— Urban Dictionary (@urbandictionary) January 6, 2021
នៅថ្ងៃទី៥ ដើមខែមករា Urban Dictionary ក៏បានប្រាប់អត្ថន័យនៃពាក្យ Jimin ដូច្នេះ “បុគ្គលស្រស់ស្អាតម្នាក់ដែលមកពីឋានសួគ៌ា។ ជាតារាក្នុងដួងចិត្ត ឬជាតារាអន្ទងចិត្តអ្នកឱ្យលែងចាប់អារម្មណ៍នឹងតារាក្នុងដួងចិត្តរបស់អ្នកមកចាប់ចិត្តនឹងគាត់វិញ។ ស្រែកបន្លឺពាក្យ oppa ខ្លាំងៗ “។ Urban Dictionary ថែមទាំងបានបន្ថែមអត្ថន័យលើឈ្មោះគាត់ទៀត ដោយនេះបញ្ជាក់ថា Jimin មានទេពកោសល្យប៉ិនណា។
Jimin: A beautiful person that was sent from the Angels. Can be… https://t.co/mRNpTK9e9d pic.twitter.com/9oKAFwE9Yz
— Urban Dictionary (@urbandictionary) January 5, 2021
បន្ទាប់មក នៅថ្ងៃទី៨ ខែមករា វចនានុក្រម Urban Dictionary បានឆ្លើយតបទៅនឹងអ្នកប្រើប្រាស់អ៊ីនធឺណេតម្នាក់ទៀតនៅលើធ្វីតធឺដោយប្រាប់អត្ថន័យនៃពាក្យ Jimin ថា ជាដើមហេតុនាំឱ្យគំនិតទាំងឡាយគិតពីគាត់ខ្លាំង (the cause of thoughts of as intense or unbridled desire) ជាអត្ថន័យវែងបន្តិចដែលពិពណ៌នាពីឥទ្ធិពលរបស់ Jimin ។
jimin: Jimin is the cause of thoughts of as intense or unbridle… https://t.co/josiTjnxEG pic.twitter.com/iq306c7gRh
— Urban Dictionary (@urbandictionary) January 8, 2021
មិនត្រឹមតែប៉ិនហ្នឹង Urban Dictionary បានដាក់អត្ថន័យឱ្យ Park Jimin ថា អធិរាជនៃសិល្បៈកូរ៉េតាំងពីឆ្នាំ២០១៩។
King of Kpop: Park Jimin member of the extraordinary boyband BTS https://t.co/9NN68AChod pic.twitter.com/yAttUd8QkU
— Urban Dictionary (@urbandictionary) May 18, 2020
ចុងក្រោយ Urban Dictionary ក៏បានដាក់អត្ថន័យសម្រាប់ ឥទ្ធិពលរបស់ Jimin ថាជាអ្វីមួយដូចជា ការឆ្លងភ្លើង ដែលកើតឡើងក្នុងសរសៃឈាមក្នុងខួរក្បាលនៅពេលដែលបុគ្គលម្នាក់ធ្លាប់បានជួប BTS Park Jimin ដោយផ្ទាល់ ធ្វើឱ្យបុគ្គលនោះមានអារម្មណ៍រីករាយ និងពេញចិត្តខ្លាំងភ្លាមៗ។
ដូចគ្នាដែរ Urban Dictionary ក៏ផ្តល់អត្ថន័យនៃពាក្យផ្សេងទៀតទាក់ទងនឹង BTS Jimin ដូចជា Mochi ជាសមាជិកទន់ភ្លន់ដ៏ពិសេសបំផុតនៃក្រុម BTS និង PJMs ដែលសំដៅទៅក្រុមអ្នកគាំទ្រដ៏អស្ចារ្យរបស់ BTS Jimin និងមិនទាក់ទងទៅនឹងពាក្យអវិជ្ជមានណាមួយឡើយ៕
Mochi: The softest most precious member of BTS https://t.co/Gv6K1xWLsC pic.twitter.com/ycnUlFbwpY
— Urban Dictionary (@urbandictionary) May 20, 2020
PJMs: PJMs is a term that stands for "Park JiMin stans" It comp… https://t.co/zRS0v97s7Z pic.twitter.com/75gYT8KzKj
— Urban Dictionary (@urbandictionary) January 8, 2021
ប្រភព៖ allkpop