ដំណឹ​ងល្អ! SHINee ជិតវិល​វិញ​ជាមួយ​ចម្រៀង​ថ្មីជាផ្លូវ​ការ​ហើយ!

យោងតាមសារព័ត៌មាន SportsToday ចេញ​ផ្សាយនៅរសៀល​ថ្ងៃទី៦ ខែមករា បាន​ឱ្យដឹងថា​  ក្រុម​ចម្រៀង​ប្រុស​ SHINee កំពុងត្រៀមគម្រោង​វិលវិញ​នៅ​ខែកុម្ភៈ។ ម្យ៉ាង​វិញទៀត​ ដំណឹង​នៃការ​វិល​ត្រលប់មក​វិញ​របស់ពួកគេ​ក៏​ធ្លាប់​បាន​បង្ហើប​ក្នុង​ការ​ប្រគំតន្ដ្រីអន​ឡាញ​របស់​ SMTOWN ដែរ​។

ជា​ការឆ្លើយតប​ទៅនឹងព័ត៌មាន​នេះ ផលិត​កម្ម SM Entertainment ក៏​បាន​ចេញ​មុខ​បញ្ជាក់ដែរ​ថា​ SHINee ពិតជា​កំពុង​ត្រៀម​ចេញ​អាល់​ប៊ុម​ថ្មី​មែន​ ប៉ុន្ដែ​កាល​បរិច្ឆេទ​ជាក់​លាក់​គឺ​​ពុំ​ទាន់​ប្រកាស​នៅ​ឡើយ​ទេ។

ការ​វិល​វិញ​លើក​នេះ​នឹង​ក្លាយ​ជា​គម្រោង​បញ្ចេញ​ចម្រៀង​ថ្មី​ដំបូង​របស់​ SHINee ចាប់​តាំង​ពី​ពួកគេ​បាន​បញ្ចេញ “The Story of Light: Epilogue” កាល​ពី​ខែកញ្ញា ឆ្នាំ ២០១៨។

កុំភ្លេច​រង់​ចាំ​តាម​ដាន​ព័ត៌​មានបន្ត​!

 

ប្រ​ភព៖  soompi

(Number Of Views: 157 times)