BLACKPINK ជោគ​ជ័យ​ខ្លាំង​ណាស់​ក្នុង​ឆ្នាំនេះ ជាមួយ​កំណត់​ត្រា​ថ្មីៗ​ជា​ច្រើន។ ពេល​នេះ ពួកគេ​​ត្រូវ​បាន​ជ្រើស​រើស​ជា​ “Group of the Year” នៃ Hitmakers ឆ្នាំ ២០២០ របស់​ Variety ហើយ​ក៏​ជា​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ដំបូង​ដែល​ទទួលបានតំណែង​នេះ។

កម្មវិធីទទួលពាន​កិត្តិយស Hitmakers របស់​ Variety បាន​ចាក់​ផ្សាយ​ក្នុង​ YouTube កាល​ពីថ្ងៃទី៣ ខែធ្នូ ដោយមាន​ BLACKPINK បាន​បង្ហាញ​ខ្លួន​​ជាមួយ​សារ​អរគុណ។ លើស​ពីនេះ Caroline Suh ដែល​ជា​ផលិ​តករនៃ “BLACKPINK: Light Up the Sky” ក៏​បាន​បង្ហាញខ្លួន​អប​អរ​ពួកគេ​ដែរ​។

ជោគ​ជ័យ​នេះ​នឹង​មិន​កើត​ឡើងឡើយ​បើសិន​គ្មាន​អ្នក​ទាំង​អស់​គ្នា​ ហើយ​យើង​ចង់និយាយ​អរគុណ​អ្នក​ម្ដង​ទៀត​។ ២០២០ គឺ​ជាឆ្នាំ​ដែលគួរឱ្យ​ចង​ចាំព្រោះពួកយើង​បាន​បញ្ចេញ​អាល់ប៊ុម​ធំដំបូង​ និង​ទទួលបាន​សារ​លើក​ទឹក​ចិត្ត​រាប់​មិន​អស់​ពី​មនុស្ស​ជាច្រើន​។ អរគុណខ្លាំង​ណាស់​ BLINK ហើយ​យើង​ស្រលាញ់​អ្នក” _BLACKPINK ។

អប​អរ​សារទរ​ BLACKPINK សម្រាប់​ការយក​បាន​ងារ​ជា​ ក្រុម​ឆ្នើម​ប្រចាំឆ្នាំ​!

 

ប្រ​ភព៖  allkpop

(Number Of Views: 1,552 times)